Connect with us

Facebook​ ​លុប​ ​Account​ ​ក្លែងក្លាយ​ ​ជាង​ ​២ពាន់​លាន​គណនី​

​អាមេរិក​៖​ ​របាយការណ៍​របស់​ក្រុមហ៊ុន​ ​Facebook​ ​បាន​បង្ហាញថា​ ​ចាប់ពី​ខែមករា​ ​ដល់​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​ក្រុមហ៊ុន​ ​បាន​ធ្វើការ​លុប​នូវ​គណនី​ក្លែងក្លាយ​បាន​ចំនួន​ ​២,២ពាន់​លាន​។​ ​បច្ចុប្បន្ន​ ​ចំនួន​អ្នកប្រើ​ប្រាស់​សកម្ម​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​មួយ​នេះ​ ​មាន​ប្រមាណ​ ​២,៣៨​ ​ពាន់​លាន​គណនី​ ​នៅ​ទូទាំង​ពិភពលោក​។​

​អ្នកជំនាញ​របស់​ ​Facebook​ ​បាន​អះអាង​ថា​ ​មូលហេតុ​នៃ​កំណើន​គណនី​ក្លែងក្លាយ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នេះ​ ​គឺ​ដោយសារ​ក្រុម​ ​Hacker​ ​មួយចំនួន​ ​បាន​បង្កើត​គណនី​ទាំងនេះ​ ​ដើម្បី​ធ្វើការ​វាយប្រហារ​។​ ​អ្នកជំនាញ​ដដែល​ ​បន្ត​ថា​ ​ជនខិលខូច​ម្នាក់​ ​អាចប​ង្កើត​គណនី​រាប់​លាន​ឯណោះ​។​

គួរ​រំឭក​ថា​ ​កាលពី​ត្រីមាស​ទី៤​ ​ឆ្នាំ២០១៨​ ​Facebook​ ​បាន​លុប​គណនី​ក្លែងក្លាយ​ចំនួន​ ​១,២​ ​ពាន់​លាន​គណនី​ ​និង​ត្រីមាស​ទី៤​ ​ឆ្នាំ២០១៧​ ​លុប​គណនី​ក្លែងក្លាយ​ចំ​ណួន​ ​៦៩៤​ ​លាន​គណនី​៕​

​ប្រភព​៖​ ​CNN​

​ប្រែ​សម្រួល​៖​ ​ចាន់​ ​សោភ័ណ្ឌ​លាភ​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម