Sarri៖ បើអនាគតរបស់ខ្ញុំសម្រេចដោយលទ្ធផលការប្រកួត Europa League នោះ ខ្ញុំនឹងដើរចេញភ្លាម
អង់គ្លេស៖ លោក Maurizio Sarri គ្រូបង្វឹកក្រុម Chelsea បាននិយាយថា អនាគតរបស់គាត់មិនគួរត្រូវបានសម្រេចដោយលទ្ធផលចុងក្រោយនៃក្របខ័ណ្ឌ Europa League ទេ តែបើពិតមែននោះ រូបលោកនឹងចាកចេញភ្លាម។
Sarri ក៍បានបង្ហើបដែរថា គាត់សប្បាយចិត្តខ្លាំងណាស់ក្នុងការដឹកនាំនៅក្នុងក្របខ័ណ្ឌ Premier League ហើយពេលនេះកំពុងផ្តោតអារម្មណ៍ការប្រកួតជាមួយ Arsenal នៅទីក្រុងបាគូ នៅថ្ងៃទី២៩ ខែឧសភា។ ហើយក្រោយចប់ការប្រកួតនេះ គាត់នឹងពិភាក្សាពីអនាគតជាមួយក្លិបដើម្បីដឹងថាតើពួកគេសប្បាយរីករាយជាមួយរូបលោកដែរ ឬទេ។ ហើយនៅពេលសួរថា តើអនាគតរបស់លោកអាស្រ័យលើលទ្ធផលនៃការប្រកួតវគ្គផ្តាច់ព្រ័ត្រ អតីតគ្រូបង្វឹកក្លិប Napoli ឆ្លើយតបថា៖ ”ប្រសិនបើអនាគតរបស់លោកអាស្រ័យលើលទ្ធផលនៃការប្រកួតវគ្គផ្តាច់ព្រ័ត្រ ខ្ញុំនឹងចាកចេញទៅភ្លាម ព្រោះអ្នកមិនអាចបំពេញការងាររយៈពេល ១០ខែមកទទួលលទ្ធផលក្នុងរយៈពេល ៩០នាទីឡើយ។
សូមបញ្ជាក់ផងដែរថា Chelsea នឹងត្រូវប៉ះ Arsenal ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Europa League នៅក្នុងប្រទេសអាស៊ែបៃហ្សង់ជាមួយនឹងអ្នកគាំទ្រជាច្រើនដែលមិនអាចចូលរួមប្រកួតបានដោយសារតែការលំបាកនៃការធ្វើដំណើរ៕
ប្រភព៖ TrollKhmer

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍