Antonio Conte ត្រូវបានតែងតាំងជាអ្នកចាត់ការថ្មីរបស់ក្លិបមួយនៅអ៊ីតាលី
អ៊ីតាលី៖ អតីតគ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Antonio Conte ត្រូវបានតែងតាំងជាអ្នកចាត់ការថ្មីរបស់ក្រុម Inter Milan។បុរសសញ្ជាតិអ៊ីតាលីវ័យ ៤៩ឆ្នាំរូបនេះ គ្មានការងារធ្វើចាប់តាំងពីគាត់ត្រូវបានបណ្តេញចេញពីក្លិបតោខៀវ កាលពីខែកក្កដាឆ្នាំមុន ដោយបញ្ចប់ការប្រកួតចម្រូងចម្រាសរយៈពេលពីរឆ្នាំនៅជាមួយក្លិបអង់គ្លេស។
Inter ស្ថិតនៅលំដាប់ទីបួនក្នុងក្របខ័ណ្ឌ Serie A ហើយនឹងមានសិទ្ធិចូលលេងក្នុងក្របខ័ណ្ឌ Champions League រដូវកាលក្រោយ ប្រសិនបើពួកគេផ្តួលក្លិប Empoli នៅថ្ងៃអាទិត្យ។ តែទោះជាយ៉ាងណាត្រូវបានគេយល់ថា នឹងមិនគ្រប់គ្រាន់ដើម្បីរក្សាកៅអីគ្រូបង្វឹក Luciano Spalletti នៅក្នុងការងារទេ។
គួរបញ្ជាក់ផងដែរថា ពីមុនមក Conte បានឈ្នះពានរង្វាន់ចំនួន ៣លើកជាមួយក្រុម Juventus មុននឹងចំណាយពេលពីរឆ្នាំទៅដឹកនាំក្រុមជម្រើសជាតិអ៊ីតាលី៕
ប្រភព៖ TrollKhmer

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍