Connect with us

Arsene​ ​Wenger​ ​ត្រៀមខ្លួន​ប្រឡូក​ក្នុង​បាល់ទាត់​វិញ​ ​តែ​មិនមែន​ជា​គ្រូបង្វឹក

បរទេស​៖​ ​លោក​ ​Arsene​ ​Wenger​ ​អតីត​គ្រូបង្វឹក​ ​Arsenal​ ​បាន​និយាយ​ថា​ ​លោក​ត្រៀមខ្លួន​រួចរាល់​ហើយ​ក្នុង​ការ​ទទួលយក​តួនាទី​ថ្មី​នៅក្នុង​កីឡាបាល់ទាត់​ ​ហើយក៍​បង្ហើប​ដែរ​ថា​ ​រូបលោក​អាច​នឹង​មិន​វិលត្រឡប់​ទៅកាន់​តួនាទី​ជា​គ្រូបង្វឹក​វិញ​នោះ​ទេ​។​ ​

លោក​ ​Wenger​ ​បាន​បញ្ចប់​អាជីព​ដឹកនាំ​ ​២២ឆ្នាំ​ជាមួយ​ក្រុម​កាំភ្លើងធំ​ ​បន្ទាប់ពី​រដូវ​កាល​ ​២០១៧​-​១៨​ ​និង​បាន​បញ្ជាក់​ថា​ ​គាត់​មានបំណង​ទទួលខុសត្រូវ​ក្លិប​ថ្មី​នៅដើម​ឆ្នាំ​ ​២០១៩​ ​ប៉ុន្តែ​បុរស​ជនជាតិ​បារាំង​វ័យ​ ​៦៩ឆ្នាំ​រូប​នេះ​បាន​ប្រាប់​ទៅ​ ​BBC​ ​ថា​៖​ ​”​ខ្ញុំ​ធ្លាប់​គិតថា​ ​ខ្ញុំ​នឹង​ត្រលប់​ទៅ​គ្រប់គ្រង​ក្លិប​វិញ​យ៉ាង​លឿន​ ​ប៉ុន្តែ​ខ្ញុំ​រីករាយ​នឹង​វិស្សមកាល​រៀង​យូរ​បន្តិច​ ​វា​ដូចជា​យឿ​ត​ពេល​ក្នុង​ការដឹកនាំ​។​ ​

គាត់​បាន​បន្ថែម​ថា​៖​ ​”​អ្នក​នឹង​ឃើញ​ខ្ញុំ​ម្តង​ទៀត​នៅក្នុង​កីឡាបាល់ទាត់​ ​តែ​មិនដឹង​ក្នុងនាម​ជា​អ្នកគ្រប់គ្រង​ ​ឫ​ក៍​តួនាទី​ផ្សេង​.​.​.​ ​ខ្ញុំ​មិនដឹង​ទេ​ ​។​ ​កីឡាបាល់ទាត់​នៅតែ​ជា​ចំណង់​ចំណូលចិត្ត​របស់ខ្ញុំ​ ​ហើយ​ខ្ញុំ​នឹង​ត្រលប់​មក​វិញ​ឆាប់​ៗ​នេះ​ ​ប៉ុន្តែ​ខ្ញុំ​មិន​អាច​ប្រាប់​អ្នកឲ្យ​ច្បាស់​ថា​តើ​កាន់​មុខតំណែង​អ្វី​នោះ​ទេ​”​៕​

ប្រភព​៖​ ​TrollKhmer​

    Loading...

    ពេញនិយម