Connect with us

អង់គ្លេស​ឈប់​ប្រើ​ទុយោ​បឺត​ប្លាស្ទិក​ ​ខណៈ​កម្ពុជា​ ​អាច​ច្នៃប្រឌិត​ពី​ស្មៅ​

រាជធានី​ភ្នំពេញ​៖​ ​យោង​តាម​សារព័ត៌មាន​បរទេស​ ​Newscientist​ ​បាន​ចុះផ្សាយ​ថា​ ​រដ្ឋាភិបាល​អង់គ្លេស​ ​គ្រោង​នឹង​បញ្ឈប់​ការប្រើ​ប្រាស់​ទុយោ​បឺត​ធ្វើ​ពី​ប្លាស្ទិក​ ​នៅ​ឆ្នាំ២០២០​ ​ក្នុង​គោលបំណង​ថែរក្សា​ ​និង​អភិរក្ស​សត្វ​ដែល​រស់នៅ​ក្នុង​សមុទ្រ​។​

​ភោ​ជនីយ​ដ្ឋាន​ ​ហាង​កាហ្វេ​ ​និង​ ​បា​ ​មួយចំនួន​នៅក្នុង​ប្រទេស​អង់គ្លេស​ ​បាន​ប្ដូរ​មក​ប្រើប្រាស់​ទុយោ​បឺត​ ​ដែល​ធ្វើ​ពី​ក្រដាស​ ​ជំនួស​ទុយោ​បឺត​ប្លាស្ទិក​ ​ដែល​ត្រូវ​បាន​ប្រើប្រាស់​ជាង​ ​៤,៧ពាន់​លាន​ ​ក្នុង​មួយឆ្នាំ​។​

​ស្រប​ពេល​ដែល​អង់គ្លេស​ ​ងាក​មករ​ក​មធ្យោបាយ​ផ្សេង​ៗ​ ​ដើម្បី​ផលិត​ទុយោ​បឺត​ ​សម្រាប់​ជំនួស​ទុយោ​បឺត​ធ្វើ​ពី​ប្លាស្ទិក​ ​នៅ​ប្រទេស​កម្ពុជា​វិញ​ ​យុវជន​ម្នាក់​បាន​ខិតខំ​កែច្នៃ​ទុយោ​បឺត​ទឹក​ ​ដែល​ធ្វើ​ពី​ស្មៅ​ ​ដើម្បី​ចូលរួម​កាត់បន្ថយ​ការ​បំពុលបរិស្ថាន​។​

​យោង​តាម​ទំព័រ​ហ្វេ​សប៊ុ​ក​ ​Khmer​ ​Architecture​ ​បាន​សរសេរ​ថា​ ​ទុយោ​បឺត​ទឹក​នេះ​ ​គ្មាន​ជាតិគីមី​ ​ដែល​ធ្វើ​ពី​វត្ថុធាតុដើម​ស្មៅ​។​ ​វា​ងាយស្រួល​ប្រើប្រាស់​ ​និង​មិន​បំផ្លាញ​បរិស្ថាន​ ​ដូច​ទុយោ​បឺត​ទឹក​ធ្វើ​ពី​ប្លាស្ទិក​ទេ​៕​

​អត្ថបទ​៖​ ​ចាន់​ ​សោភ័ណ្ឌ​លាភ​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម