Connect with us

ការហាត់ប្រាណ​ជា​ថ្នាំ​ដ៏​មានប្រសិទ្ធភាព​ក្នុង​ការ​ជួយ​បន្ថយ​ភាព​តានតឹង​

ក្រុម​អ្នកស្រាវជ្រាវ​នៅ​ ​Yale​ ​និង​ ​Oxford​ ​បាន​បញ្ជាក់​ថា​ ​ការ​ធ្វើលំ​ហាត់ប្រាណ​វា​ជា​រឿង​សំខាន់​សម្រាប់​សុខភាព​ផ្លូវចិត្ត​ ​ព្រោះ​អ្នក​វិទ្យាសាស្រ្ត​បាន​រក​ឃើញថា​ ​អ្នក​ដែល​បាន​ធ្វើលំ​ហាត់ប្រាណ​បាន​ទៀងទាត់​អាច​ប្រឈម​នឹង​ភាព​សោកសៅ​ត្រឹមតែ១៨ថ្ងៃ​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ​ ​ប៉ុន្តែ​អ្នក​ដែល​មិនបាន​បញ្ចេញ​សកម្មភាព​ហាត់ប្រាណ​អាច​ប្រឈម​នឹង​ភាព​សោកសៅ​ជាមធ្យម៣៥ថ្ងៃ​ក្នុង​មួយឆ្នាំ​។​ ​

ការហាត់ប្រាណ​ជួយ​បញ្ចេញ​ជាតិពុល​នៅក្នុង​ខ្លួន​តាមរយៈ​ញើស​ដោយធ្វើ​ឱ្យ​សុខភាព​ផ្លូវចិត្ត​ ​និង​ ​រាងកាយ​ឱ្យ​មាន​សុខភាព​រឹងមាំ​ ​ប៉ុន្តែ​ផ្ទុយទៅវិញ​ ​ការហាត់ប្រាណ​ហួស​កម្រិត​អាច​ធ្វើ​ឱ្យ​មានផល​ប៉ះពាល់​ចំពោះ​សុខភាព​ ​ដូចនេះ​លោកអ្នក​មិន​គួរ​ហាត់ប្រាណ​លើស​ពី៣ម៉ោង​ឡើយ​ក្នុង​មួយថ្ងៃ​ ​ម៉្យាងទៀត​ ​ការហាត់ប្រាណ​ជា​ក្រុម​គឺ​វា​ប្រសើរ​ជាង​ការហាត់​តែម្នាក់ឯង​៕​

​កែសម្រួល​៖​ ​គង់​ ​ចាន់​ស្រី​នុច​

    Loading...

    ពេញនិយម

    WP2Social Auto Publish Powered By : XYZScripts.com