Connect with us

ឱក​ ​សុគន្ធ​កញ្ញា​ ​ភ្ញាក់​ពី​ដំណេក​ ​ទទួលទាន​អាហារ​ពេលព្រឹក​ដូច​ម្ចាស់​ក្សត្រី​

​ប៉ារីស​៖​ ​ខណៈ​ពេលនេះ​អ្នកនាង​ឱក​ ​សុគន្ធ​កញ្ញា​ ​កំពុងតែ​ក្រេបទឹក​ឃ្មុំ​នៅ​ឯ​ទីក្រុង​ប៉ារីស​ ​ប្រទេស​បារាំង​ ​បន្ទាប់ពី​បាន​រៀបចំ​ពិធី​អាពាហ៍​ពិពាហ៍​រួច​។​ ​ជីវិត​រៀបការ​ថ្មីថ្មោង​របស់​អ្នកនាង​ឱក​ ​សុគន្ធ​កញ្ញា​ ​មើលទៅ​ហាក់បីដូចជា​ផ្អែមល្ហែម​មែនទែន​។​ ​

ជាក់ស្តែង​អ្នកនាង​ឱក​ ​សុគន្ធ​កញ្ញា​ ​ជាមួយនឹង​ស្វាមី​ ​បាន​ទៅ​ថតរូប​នៅ​កន្លែង​ល្បី​ៗ​ជាច្រើន​នៅ​ទីក្រុង​ប៉ារីស​ ​មិន​តែប៉ុណ្ណោះ​ ​អ្នកនាង​បាន​បង្ហោះ​រូបភាព​ដែល​អ្នកនាង​ ​ទទួលទាន​អាហារ​ពេលព្រឹក​នៅ​ចំ​កណ្តាល​ទីក្រុង​ប៉ារីស​ ​ទាំង​ខ្លួន​ទើបតែ​ងើប​ពី​ដំណេក​ ​ដែល​មើលទៅ​ប្រៀប​បាន​ដូចជា​ម្ចាស់​ក្សត្រី​អ៊ីចឹង​។​ ​

ចង់​ដឹង​ថា​ ​ដំណើរ​ក្រេបទឹក​ឃ្មុំ​របស់​ ​អ្នកនាង​ឱក​ ​សុគន្ធ​កញ្ញា​ ​មាន​ភាព​ផ្អែមល្ហែម​យ៉ាងណា​ ​កុំ​ភ្លេច​តាមដាន​ទាំងអស់គ្នា​៕​

​អត្ថបទ​៖​ ​ណា​រ៉ូ​ត​

Loading...

ពេញនិយម