ក្លិបរបស់ វឌ្ឍនាកា និងធារី សុទ្ធតែមានភាគរយក្លាយជាបុត្រសម្ព័ន្ធរបស់ Man City
ម៉ាឡេស៊ី៖ ក្លិបបាល់ទាត់ PKNS និង Terengganu ដែលកីឡាករកម្ពុជា ចាន់ វឌ្ឍនាកា និង ធារី ចន្ថាប៊ីន កំពុងប្រកពអាជីព នៅលីគបាល់ទាត់កំពូលម៉ាឡេស៊ី អាចនឹងក្លាយជាគោលដៅរបស់ក្លិបបាល់ទាត់ Manchester City ក្នុងការទិញយកនៅពេលខាងមុខ បន្ទាប់ពីនាយកប្រតិបត្តិរបស់ Man City បានជួបជាមួយរដ្ឋមន្ត្រីកីឡាម៉ាឡេស៊ី កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩។
យោងតាមសារព័ត៌មាន News Straits Times បានចុះផ្សាយ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ថា លោក Syed Saddiq Syed Rahman រដ្ឋមន្ត្រីកីឡា បានជួបជាមួយលោក Ferran Soriano នាយកប្រតិបត្តិការក្លិបបាល់ទាត់ Man City ដើម្បីពិភាក្សាពីការវិនិយោគនៅក្លិបបាល់ទាត់មួយរបស់ម៉ាឡេស៊ី។ លោក Soriano បានបញ្ជាក់ក្នុងជំនួបនោះថា ក្រុមហ៊ុន City Football Group ដែលគ្រប់គ្រងក្លិប Man City បានចាប់អារម្មណ៍លើប្រទេសម៉ាឡេស៊ី ព្រមទាំងមានបំណងវិនិយោគលើក្លិបណាមួយ។ ជាការឆ្លើយតប លោករដ្ឋមន្ត្រីវ័យក្មេងរបស់ម៉ាឡេស៊ី បានបង្ហាញការគាំទ្រចំពោះការសម្រេចរបស់ប្រធានក្លិប Man City ដែលមានបំណងមកវិនិយោគនៅម៉ាឡេស៊ី។
លោក Soriano បានបន្តថា លោកនឹងជួបជាមួយម្ចាស់ភាគហ៊ុននានាដែលបានវិនិយោគក្នុងវិស័យបាល់ទាត់ ក្នុងប្រទេសម៉ាឡេស៊ី។ យ៉ាងណាមិញ មិនទាន់មានការកំណត់កាលបរិច្ឆេទនៃជំនួបនេះទេ។
សូមជម្រាបថា ក្លិបបាល់ទាត់ PKNS និង Terengganu បាន និងកំពុងប្រកួតប្រជែងក្នុងលីគកំពូលម៉ាឡេស៊ី Malaysia Super League ដែលមានក្រុមទាំងអស់ចំនួន ១២ក្រុម។ PKNS បាននាំយកខ្សែប្រយុទ្ធកម្ពុជា ចាន់ វឌ្ឍនាកា ទៅចូលរួមកាលពីដើមរដូវកាល២០១៩។ ចំណែក Terengganu បានបន្តកុងត្រាឱ្យ ធារី ចន្ថាប៊ីន រយៈពេល ១ឆ្នាំ កាលពីដើមរដូវកាល បន្ទាប់ពីរូបគេ លេងបានល្អនៅរដូវកាល២០១៨៕
អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍