Connect with us

ថ្វីត្បិតតែ​ប្រជាជន​ឥណ្ឌា​មាន​រហូត​ទៅដល់៩០០លាន​នាក់​អាច​បោះឆ្នោត​បានតែ​បេក្ខជន​ឈរឈ្មោះ​ម្នាក់​ទ្រ​ហ៊ោ​យំ​ ​ព្រោះ​មាន​អ្នក​បោះ​ឱ្យ​តែ​ ​៥នាក់(មានវីដេអូ)

ការបោះឆ្នោត​នៅ​ប្រទេស​ឥណ្ឌា​បាន​រក​ឃើញថា​ ​គណបក្ស​របស់​លោក​ ​Narendra​ ​Modi​ ​បាន​ឈ្នះ​អាសនៈ​ច្រើនជាង​គេ​និង​ ​បន្ត​ដឹកនាំ​ប្រទេស​ឥណ្ឌា​។​ ​ដោយឡែក​ ​ក្នុង​បណ្ដាញ​សង្គម​របស់​ឥណ្ឌា​ ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​បន្ទាប់ពី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ម្នាក់​នៅ​ក្រុង​ ​Jalanhar​ ​ប្រទេស​ឥណ្ឌា​បាន​ស្រែក​ទ្រ​ហ៊ោ​យំ​ ​ក្រោយ​ដើរចេញ​ពី​មណ្ឌល​រាប់​សន្លឹកឆ្នោត​ ​ដែល​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​។​

បេក្ខជន​នោះ​ ​បាន​យំ​ដោយសារ​គាត់​ទទួល​បាន​សំឡេងឆ្នោត​គាំទ្រ​តែ​ ​៥សន្លឹក​ ​ខណៈ​គាត់​មាន​សមាជិក​ក្នុង​គ្រួសារ​ប្រមាណ​ ​៩នាក់​ទៅ​ហើយ​។​ បុរស​ដដែល​បាន​និយាយ​ទាំង​អួល​ដើមក​ថា​ ​“​នៅពេល​ដែល​គ្រួសារ​របស់​អ្នក​មិន​គាំទ្រ​អ្នក​ ​តើ​អ្នក​អាច​ពឹងផ្អែក​លើ​អ្នកដទៃ​ជួយ​តាមដោយ​វិធី​ណា​?​”​៕​

​សូម​ទស្សនា​វីដេអូ​ដូច​ខាងក្រោម​៖​

​ប្រែ​សម្រួល​៖​ ​ចាន់​ ​សោភ័ណ្ឌ​លាភ​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម