“សិក្ខាកាមម្ញ៉ិកម្ញក់” សប្ដាហ៍នេះនឹងធ្វើឱ្យទស្សនិកជនសើចមិនឈប់
ភ្នំពេញ៖ រឿងបានកើតឡើងនៅក្នុងក្រុមហ៊ុនមួយដែលមានតែបុគ្គលិកសុទ្ធតែមនុស្សប្រុស មិនមានមនុស្សស្រីធ្វើការនោះឡើយ ដោយសារតែបុគ្គលិកស្រីមិនមានកម្លាំង ទើបមិនយកមកធ្វើការ។ ស្រាប់តែសាកឱ្យមានបុគ្គលិកស្រីម្នាក់ធ្វើឱ្យលោក សានិត ហួសចិត្តនឹកស្មានមិនដល់ថាគាត់ពិតជាមានកម្លាំងខ្លាំងម្លឹងសោះ។ សប្ដាហ៍នេះទស្សនិកជនប្រាកដជាសើច ជាមួយរឿងកំប្លែងថ្មីរបស់ស្ថានីយទូរទស្សន៍ CTN ដែលស្នាដៃថ្មីរបស់ផលិតករ ដែលខំដឹងនាំផលិត ដើម្បីបំពេអារម្មណ៍របស់ទស្សនិកជន លើកនេះធានាថាសើចមិនចេះរីងស្ងួតជាមួយរឿង ”សិក្ខាកាមម្ងុិកម្ង៉ក់” តួអង្គនីមួយៗសុទ្ធសឹងតែមានបទពិសោធន៍សម្តែង ទាំងកាយវិការ និង ទឹកមុខ ធ្វើឱ្យសាច់រឿងពោរពេញទៅដោយភាពកំប្លុកកំប្លែង សើចមិនចេះចប់។
រឿង”សិក្ខាកាមម្ញ៉ីកម្ញក់” ក្នុងកម្មវិធី ”តោះសើច” និងធ្វើការចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ CTN នៅរៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ៨ ដល់ ៩ យប់ កុំភ្លេចទស្សនា និងចូលរួមសើចទាំងអស់គ្នា៕
សូមទស្សនាវីដេអូ៖
អត្ថបទ៖ ឡុង រតនា

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍