Connect with us

Messi​ ​ឈ្នះ​ស្បែកជើង​មាស​ទ្វីបអឺរ៉ុប​ជា​លើក​ទី៦​ ​ដោយ​រកបាន​ ​៣៦គ្រាប់​ឲ្យ​ ​Barcelona

​ខ្សែប្រយុទ្ធ​ ​Lionel​ ​Messi​ ​បាន​ឈ្នះ​ស្បែកជើង​មាស​អឺរ៉ុប​ទី៦​ ​របស់​ខ្លួន​ ​ដោយ​រកបាន​ ​៣៦គ្រាប់​ ​សម្រាប់​ក្រុម​ម្ចាស់​ជើងឯក​អេស្ប៉ាញ​ ​Barcelona​។​ Messi​ ​បាន​ឈ្នះ​ពានរង្វាន់​ស្បែកជើង​មាស​ទ្វីបអឺរ៉ុប​រយៈពេល​ ​៣ឆ្នាំ​ជាប់​ៗ​គ្នា​ដោយ​បាន​ផ្តួល​កីឡាករ​ ​Kylian​ ​Mbappe​ ​ដែល​ត្រូវការ​ ​៥គ្រាប់​នៅក្នុង​ក្របខ័ណ្ឌ​ ​Ligue​ ​1​ ​ដើម្បី​ដណ្ដើម​ពាន​នេះ​ ​ប៉ុន្តែ​គួរឲ្យ​ស្ដាយ​ខ្សែប្រយុទ្ធ​វ័យក្មេង​រូប​នេះ​រកបាន​តែ​ ​១គ្រាប់​ក្នុង​ការប្រកួត​ ​PSG​ ​ចាញ់​ ​៣​-​១​ ​នៅ​ទឹកដី​ ​Reims​។​

សូម​បញ្ជាក់​ផង​ដែរ​ថា​ ​Messi​ ​បច្ចុប្បន្ន​មាន​ស្បែកជើង​មាស​ច្រើនជាង​ប្រយុទ្ធ​របស់​ក្រុម​ ​Juventus​ ​កីឡាករ​ ​Cristiano​ ​Ronaldo​ ​ពីរ​ ​ដែល​កីឡាករ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​លបាន​ឈ្នះ​ពានរង្វាន់​ចុងក្រោយ​ក្នុង​ឆ្នាំ​ ​២០១៤​-​១៥​៕

​ប្រភព​៖​ ​TrollKhmer​

    Loading...

    ពេញនិយម