ចិន គ្រោងកាត់ផ្តាច់វត្ថុធាតុដើមផលិត iPhone និងមីស៊ីលរបស់អាមេរិក
អាមេរិក៖ លោក ស៊ី ជិនពីង ប្រធានាធិបតីចិន កាលពីពេលថ្មីៗនេះ បានធ្វើដំណើរទៅកាន់ភាគខាងត្បូងប្រទេសចិន ដែលជាទីតាំងរុករករ៉ែដ៏កម្រសម្រាប់ការផលិតឧបករណ៍អេឡិចត្រូនិក ដែលចិនជាប្រទេសមួយធ្វើការនាំចេញច្រើនបំផុតនៅលើពិភពលោក។
ទោះបីជាលោកប្រធានាធិបតីចិន មិនបានមានប្រសាសន៍ជុំវិញគម្រោងកាត់ផ្តាច់ការផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់ផលិតឧបករណ៍អេឡិចត្រូនិកក្ដី ក៏អ្នកជំនាញមួយចំនួន ជឿថា រដ្ឋាភិបាលក្រុងប៉េកាំងកំពុងអនុវត្តវិធានការឆ្លើយតបនឹងអាមេរិក ក្នុងសង្គ្រាមពាណិជ្ជកម្ម។
នេះមិនមែនជារឿងថ្មីទេសម្រាប់រដ្ឋាភិបាលទីក្រុងប៉េកាំង បន្ទាប់ពីចិន បានអនុវត្តវិធានការដូចគ្នានេះ ចំពោះប្រទេសជប៉ុន កាលពី៩ឆ្នាំមុន ដោយសារជម្លោះទឹកដី ដែលបានធ្វើឱ្យតម្លៃរ៉ែកម្រសម្រាប់ផលិតឧបករណ៍ផ្សេងៗ ឡើងថ្លៃកប់ពពក។ ការចម្រាញ់រ៉ែកម្រទាំងនេះ គឺមានតម្លៃថ្លៃ និងអាចបង្កផលប៉ះពាល់ដល់បរិស្ថានទៀតផង។ ចិន គឺជាអ្នកចម្រាញ់រ៉ែកម្រ ឱ្យក្លាយជាផលិតផលមានតម្លៃជាច្រើន។ ហើយរ៉ែកម្រនេះ ក៏ត្រូវបានប្រើប្រាស់សម្រាប់ផលិត iPhone និង គ្រាប់មីស៊ីល ដែលអាមេរិក នាំចូលពីប្រទេសចិន។
អ្នកជំនាញអះអាងថា វិធានការនេះ គឺដើម្បីឆ្លើយតបនឹងរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានដាក់ទណ្ឌកម្មមកលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei ដែលជាក្រុមហ៊ុនធំលំដាប់ទី២ នៅលើពិភពលោក ខណៈ Apple របស់អាមេរិក បានធ្លាក់ទៅលំដាប់ទី៣៕
ប្រភព៖ The New York Times
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍