Connect with us

អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​ ​រៀបការ​យ៉ាង​ព្រោងព្រាត​នៅ​តៃវ៉ាន់​

​តៃវ៉ាន់​៖​ ​បន្ទាប់ពី​ច្បាប់​ដែល​អ​នុញ្ញា​ត្តិ​ឱ្យ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​អាច​រៀបការ​ជាមួយគ្នា​ចូលជាធរមាន​មក​ ​គូស្នេហ៍​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​ជាច្រើន​បាន​នាំគ្នា​រៀប​អាពាហ៍​ពិពាហ៍​ស្របច្បាប់​នៅ​តៃវ៉ាន់​។​ ​ជាក់ស្តែង​គូស្នេហ៍​ដែល​បាន​រៀប​អាពាហ៍​ពិពាហ៍​ដំបូង​គេ​បំផុត​គឺ​ ​គូស្នេហ៍​ស្រី​ស្រលាញ់​ស្រី​ ​ដែល​បាន​ក្លាយជា​គូស្នេហ៍​ដំបូង​គេ​ដែល​បាន​រៀបការ​ស្របច្បាប់​។​

​បន្ទាប់មក​ក្រុមសកម្ម​ជន​ដែល​ជា​អ្នកគាំទ្រ​សិទ្ធ​អ្នក​ដែល​ស្រលាញ់​ភេទ​ដូចគ្នា​ ​LGBTQ​ ​នៅ​តៃវ៉ាន់​ ​បាន​រៀបចំ​ពិធី​អាពាហ៍​ពិពាហ៍​មួយ​ដែល​មាន​គូស្នេហ៍​ដែល​ស្រលាញ់​ភេទ​ដូចគ្នា​ប្រមាណ​ជាង​ ​២០​ ​គូ​ ​រៀបការ​ក្នុង​កម្មវិធី​តែមួយ​ ​និង​មានការ​ចូលរួម​ពីសំណាក់​ភ្ញៀវ​ប្រមាណ​ជា​ ​១០០០​ ​នាក់​ទៀតផង​។​ ​

គួរ​បញ្ជាក់​ថា​ ​កោះ​តៃវ៉ាន់​ ​គឺជា​កន្លែង​ដែល​មាន​ចំនួន​អ្នក​ដែល​ស្រលាញ់​ភេទ​ដូចគ្នា​ជាច្រើន​ ​ហើយ​ច្បាប់​ដែល​អ​នុញ្ញា​ត្តិ​ឱ្យ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​អាច​រៀបការ​ជាមួយគ្នា​បាន​ ​បាន​ធ្វើ​ឱ្យ​តៃវ៉ាន់​ក្លាយជា​កន្លែង​ដំបូង​គេ​បង្អស់​នៅក្នុង​អាស៊ី​ ​ដែល​អ​នុញ្ញា​ត្តិ​ឱ្យ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​អាច​រៀបការ​ជាមួយគ្នា​បាន​៕​

​អត្ថបទ​៖​ ​ណា​រ៉ូ​ត​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម