សមត្ថកិច្ចអំពាវនាវអ្នកបើកបរ ចូលរួមគោរពច្បាប់ចរាចរណ៍ ខណៈដែលរយៈពេល៧ថ្ងៃ រកឃើញ និង ពិន័យមធ្យោបាយល្មើសជាង ២០០គ្រឿង
ភ្នំពេញ៖យ៉ាងហោចណាស់មានមធ្យោបាយធ្វើដំណើចំនួនជាង៣០០០គ្រឿង ត្រូវបានសមត្ថកិច្ចឃាត់ដើម្បីធ្វើការអប់រំ និងពិន័យ ក្រោយពេលមធ្យោបាយធ្វើដំណើទាំងនោះ បានល្មើសច្បាប់ចរាចរណ៍។នេះបើយោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ដដែលនេះបានបញ្ជាក់ថា គិតចាប់ថ្ងៃទី១ ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ សមត្ថកិច្ចបានត្រួតពិនិត្យតាមគោលដៅនានា នៅទូទាំងប្រទេស ចំនួន៤៨ទីតាំង ក្នុងនោះមានយានជំនិៈចូលគោលដៅសរុបចំនួន៣៥៩១គ្រឿង ហើយអប់រំចំនួន១៦៩គ្រឿង និងពិន័យចំនួន២៤២គ្រឿង ដែលភាគច្រើនជាម៉ូតូ។
សូមបញ្ជាក់ដែរថា នៅក្នុងរយៈពេល៧ថ្ងៃមកនេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៥៦លើក បណ្ដាលឲ្យមានអ្នកស្លាប់ចំនួន ២១នាក់ និងរបួសធ្ងន់ ស្រាល ចំនួន៨០នាក់។ក្នុងរបាយការណ៍កន្លងមកបានបង្ហាញថា គ្រោះថ្នាក់ភាគច្រើន គឺបណ្ដាលមកពីកត្តាល្បឿន ,អ្នកបើកបរមានជាតិស្រវឹង និងបើកប្រជែងខ្វះការប្រុងប្រយ័ត្នជាដើម៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍