Connect with us

អូស្ត្រាលី​ ​កំពុង​ចុះ​ត្រជាក់​ខ្លាំង​ ​ដោយសារ​បាតុភូត​ពី​ប៉ូល​អង់តាកទិច​

​អូស្ត្រាលី​៖​ ​ភាគ​ខាងត្បូង​ប្រទេស​អូស្ត្រាលី​ ​កំពុង​ទទួលរង​ឥទ្ធិពល​នៃ​បាតុភូត​ត្រជាក់​ពី​ប៉ូល​អង់តាកទិច​ ​ដែល​ធ្វើ​ឱ្យ​សីតុណ្ហភាព​នៅ​តំបន់​មួយចំនួន​ធ្លាក់​ដល់​ដក​ ​នៅពេល​យប់​ ​ក្នុង​សប្ដាហ៍​នេះ​។​ ​

​ទីភ្នាក់ងារ​ឧតុនិយម​អូស្ត្រាលី​ ​បាន​ព្យាករ​ថា​ ​ទីក្រុង​ ​Canberra​ ​នឹង​ចុះ​ត្រជាក់​ខ្លាំង​បំផុត​ ​រហូតដល់​ ​ដក​ ​៤អង្សា​ ​នៅពេល​យប់​ ​និង​ ​១០អង្សា​ ​ទៅ​ ​១៦អង្សា​ ​នៅពេល​ថ្ងៃ​។​ ​ស្ថានភាព​នេះ​ ​នឹង​បន្ត​ដល់​ថ្ងៃពុធ​ ​ទី២៩​ ​ខែឧសភា​ ​ឆ្នាំ២០១៩​។​

ទីក្រុង​ ​ស៊ីដនី​ ​នឹង​មាន​សីតុណ្ហភាព​អប្បបរមា​ ​៩អង្សា​ ​និង​អតិបរមា​ ​១៩អង្សា​ ​ក្នុង​សប្ដាហ៍​នេះ​ ​ខណៈ​ទីក្រុង​ ​Melbourne​ ​នឹង​មាន​សីតុណ្ហភាព​អតិបរមា​ចន្លោះ​ពី​ ​១២​ ​ទៅ​ ​១៣​ ​អង្សា​ ​នៅ​ថ្ងៃទី២៩​ ​ខែឧសភា​ ​ឆ្នាំ២០១៩​។​ ​ទីភ្នាក់ងារ​ដដែល​បន្ត​ថា​ ​ព្យុះ​ទឹកកក​ ​នឹង​កើតមាន​ ​នៅ​តំបន់​ភ្នំ​ ​Alps​ ​នៅ​ថ្ងៃទី២៩ឧសភា​៕​

​ប្រភព​៖​ ​Daily​ ​Mail​

​ប្រែ​សម្រួល​៖​ ​ចាន់​ ​សោភ័ណ្ឌ​លាភ​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម