Connect with us

បាល់ទាត់​វ័យ​ចំណាស់​៖​ ​Beckham​ ​ស៊ុត​ចូល​យ៉ាង​អស្ចារ្យ​ ​ជួយ​ ​Man​ ​Utd​ ​បំបាក់​ ​Bayern​ ​(​មាន​វីដេអូ​)​

​អង់គ្លេស​៖​ ​អតីត​កីឡាករ​ឆ្នើម​របស់​ក្រុម​បិសាច​ក្រហម​ ​David​ ​Beckham​ ​បាន​ក្លាយជា​ ​Man​ ​of​ ​the​ ​Match​ ​បន្ទាប់ពី​រួមចំណែក​យ៉ាង​ធំធេង​ ​ក្នុង​ជ័យជម្នះ​របស់​ ​Manchester​ ​United​ ​ទល់នឹង​ ​Bayern​ ​Munich​ ​សម្រាប់​ការប្រកួត​មិត្តភាព​បាល់ទាត់​វ័យចាស់​ ​ដែល​បញ្ចប់​ទៅ​ដោយ​លទ្ធផល​ ​៥​-​០​ ​កាលពីយប់មិញ​។​

Beckham​ ​ដែល​មាន​វ័យ​ ​៤៤ឆ្នាំ​ ​ត្រូវ​បាន​ផ្ដល់​ពិន្ទុ​ ​១០​ ​ពេញ​ ​ដោយសារតែ​បង្ហាញ​ទម្រង់​លេង​បាន​ល្អ​ ​ក្នុង​ការប្រកួត​ ​ដោយ​បាន​បង្កើត​ឱកាស​ ​និង​បោះ​បាល់​ទៅ​ឱ្យ​កីឡាករ​វ័យចាស់​ផ្សេងទៀត​។​ ​ជា​ការ​កត់សម្គាល់​ ​Beckham​ ​គឺជា​អ្នក​ទា​ត់បញ្ជូល​ទី​ ​គ្រាប់​បាល់​ទី៥​ ​នៅ​ចុង​ម៉ោង​ ​ដែល​ជា​បាល់​ញាក់​ដាច់ខ្សែ​ការពារ​ ​រួច​ទាត់​ចូល​ជ្រុង​ផុតដៃ​អ្នកចាំទី​។​ ​ក្រៅពី​ ​Beckham​ ​គេ​ឃើញ​អតីត​កីឡាករ​ ​Paul​ ​Scholes​ ​ក៏​ធ្វើ​បាន​ល្អ​ផង​ដែរ​ ​ដោយ​ទទួល​បាន​ ​៩ពិន្ទុ​។​

សូមជម្រាប​ថា​ ​បាល់​ទាំង៥គ្រាប់​របស់​ក្រុម​វ័យចាស់​ ​Man​ ​Utd​ ​ធ្វើ​បាន​ដោយ​លោក​ ​Ole​ ​Gunnar​ ​Solskjaer​ ​អ្នកចាត់ការ​ទូទៅ​បច្ចុប្បន្ន​ ​នៅ​នាទី៥​,​ ​Yorke​ ​នាទី៣០​,​ ​Nicky​ ​Butt​ ​នាទី៧៩​,​ ​Saha​ ​នាទី៨៥​ ​និង​ ​Beckham​ ​នៅ​នាទី៩០​។​
​ក្រុម​វ័យចាស់​របស់​ ​Man​ ​Utd​ ​ដឹកនាំ​ដោយ​លោក​ ​Sir​ ​Alex​ ​Ferguson​ ​នៅក្នុង​ការប្រកួត​ដែល​ធ្វើឡើង​នៅ​កីឡដ្ឋាន​ ​Old​ ​Trafford​ ​ដែល​មាន​អ្នកចូលរួម​ទស្សនា​ប្រមាណ​ជាង​ ​៦០០០០​ ​នាក់​៕​

 

សូមទស្សនាវីដេអូ៖

​ប្រភព​៖​ ​Manchester​ ​Evening​ ​News​

​ប្រែ​សម្រួល​៖​ ​ចាន់​ ​សោភ័ណ្ឌ​លាភ​

    Loading...

    ពេញនិយម