Connect with us

រក​មូលហេតុ​នៃ​ការ​សរសេរ​យីហោ​ ​ខុស​អក្ខរា​វិរុទ្ធ​ឃើញ​ហើយ​

​ខេត្ត​ព្រះសីហនុ​ ​៖​ ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ ​បាន​ចុះ​រុះរើ​ ​និង​ដក​ស្លាកយីហោ​ររបស់​ជនជាតិ​ចិន​ ​ដែល​សរសេរ​អក្សរខ្មែរ​ខុស​ ​ឬ​ ​ដាក់ឈ្មោះ​យីហោ​ ​មិន​ត្រឹមត្រូវ​ ​បាន​ជាង២០០កន្លែង​ ​ក្នុងរយៈ​ ​ពេល​ ​៥ថ្ងៃ​ចុងក្រោយ​ ​ពោល​ ​គឺ​ក្រោយ​មានការ​បង្ហោះ​រិះគន់​ ​លើ​បណ្តាញ​សង្គម​ ​។​

តាម​មន្រ្តី​ជំនាញ​ ​ដែល​បាន​ចុះទៅ​រុះរើ​ស្លាកយីហោ​ទាំងនោះ​ ​បាន​អោយ​ដឹង​ថា​ ​គឺ​ដោយសារតែ​ ​ជនជាតិ​ចិន​ទាំងនោះ​ ​មិន​ចេះអក្សរ​ខ្មែរ​ ​ហើយ​ប្រើ​កម្មវិធី​បកប្រែ​ ​Google​ ​Translate​ ​ទើបបាន​ជា​ ​មានការ​សរសេរខុស​អក្ខរា​វិរុទ្ធ​ ​បែបនេះ​ ​។​

ជាមួយគ្នា​នេះ​ ​មន្រ្តី​សាលាក្រុង​ព្រះសីហនុ​ ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​ ​មូលហេតុ​ដែល​ ​បណ្តាល​អោយ​ជនជាតិ​ចិន​ ​ដែល​មក​បើក​របររកស៊ី​នៅ​ខេត្ត​ព្រះសីហនុ​ ​ហើយ​នាំគ្នា​សរសេរ​ ​ស្លាកយីហោ​ខុស​នេះ​ ​ក៏​ព្រោះតែ​ម្ចាស់​ទីតាំង​មិនបាន​ទៅ​សុំច្បាប់​ត្រឹមត្រូវ​ ​និង​ ​បើក​កន្លែង​ធ្វើ​ ​ស្លាកយីហោ​ខ្លួនឯង​ ​។​

​បើ​តាម​មន្រ្តី​សាលាក្រុង​ព្រះសីហនុ​ ​មាន​ជនជាតិ​ចិន​ ​ដែល​បាន​កំពុង​បើក​កន្លែង​បោះពុម្ព​ស្លាកយីហោ​នៅក្នុង​ក្រុង​នេះ​ ​មាន​ច្រើន​ផង​ដែរ​ ​ដែល​បច្ចុប្បន្ន​ ​អាជ្ញាធរ​កំពុង​ពិនិត្យ​ពី​ភាព​ត្រឹមត្រូវ​ ​និង​ស្របច្បាប់​របស់​ពួកគាត់​ ​ដើម្បី​កុំ​អោយ​មានការ​បោះពុម្ព​ស្លាកយីហោ​ខុស​ទៀត​ ​។​
​គួរ​រំលឹក​ថា​ ​រយៈពេល​ចុងក្រោយ​នេះ​ ​តាមរយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម​ ​គេស​ង្កើត​ឃើញ​មាន​ ​ស្លាកយីហោ​ជាច្រើន​ដែល​សរសេរខុស​អក្ខរា​វិរុទ្ធ​ភាសាខ្មែរ​ច្រើន​ ​និង​ស្លាកយីហោ​ខ្លះ​ ​ប្រើពាក្យ​ ​មិន​ត្រឹមត្រូវ​ ​ដូចជា​ ​ពាក្យ​ ​លាង​សម្លៀកបំពាក់​ ​លក់​នាយកដ្ឋាន​ ​ជាដើម​ ​ដែល​ធ្វើអោយ​មានការ​ ​រិះគន់​ពី​មជ្ឈដ្ឋាន​ទូទៅ​ ​។​

ទាក់ទង​នឹង​បញ្ហា​នេះ​ ​លោក​បណ្ឌិតសភា​ចារ្យ​ ​ច័ន្ធ​ ​សំណព្វ​ ​អនុប្រធាន​រាជបណ្ឌិត​សភា​កម្ពុជា​ ​បាន​លើកឡើង​ថា​ ​ដើម្បី​កាត់បន្ថយ​ការ​សរសេរ​ពាក្យ​ខុសបែប​នេះ​ ​មានតែ​យន្តការ​នៃ​ការ​ផ្សព្វ​ ​ផ្សាយ​ភាសាខ្មែរ​ ​អោយ​បាន​កាន់តែ​ទូលំទូលាយ​ដើម្បី​បញ្រ្ជាប​ការយល់​ដឹង​ភាសាខ្មែរ​ដល់​គ្រប់​ ​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ ​៕​

   

    Loading...

    ពេញនិយម