ឥណ្ឌូណេស៊ី ប្រហារជីវិតជនជាតិថៃ២នាក់ ដែលលាក់គ្រឿងញៀនក្នុងពោះ
ឥណ្ឌូណេស៊ី៖ មន្ត្រីគយឥណ្ឌូណេស៊ី នៅកោះបាលី បានធ្វើការចាប់ខ្លួនជនជាតិថៃចំនួន ២នាក់ ដែលមានបំណងរត់ពន្ធគ្រឿងញៀនជាង ១គីឡូក្រាម ដោយលេបទុកក្នុងពោះ រួចគ្រោងយកចូលតាមរយៈព្រលានយន្តហោះ Ngurah Rai ។
ជនជាតិថៃទាំងពីររូប មានឈ្មោះ Prokob Seetasang និង Radisson Phenlamat ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩។ ប៉ូលិស បានរកឃើញសារធាតុសង្ស័យក្នុងពោះរបស់ជនសង្ស័យទាំងពីរ នៅពេលស្កេនដោយកាំរស្មីអ៊ិច។ ក្នុងនោះ បុរសម្នាក់ បានលេបគ្រឿងញៀន ៤៩កញ្ចប់ និងម្នាក់ទៀត លេប ៥២កញ្ចប់ ដែលសរុបស្មើនឹងទឹកប្រាក់ជាង ១០ម៉ឺនដុល្លារអាមេរិក។
តាមច្បាប់របស់ឥណ្ឌូណេស៊ី ជនល្មើសរត់ពន្ធគ្រឿងញៀន នឹងទទួលទោសប្រហារជីវិត និងពិន័យជាប្រាក់ជិត ៧០ម៉ឺនដុល្លារអាមេរិក៕
ប្រភព៖ Coconut
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍