Connect with us

Harry​ ​Kane​៖​ ​ខ្ញុំ​ត្រៀមខ្លួន​ជាស្រេច​ ​សម្រាប់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ ​Champions​ ​League

អង់គ្លេស​៖​ ​Harry​ ​Kane​ ​របស់​ក្រុម​ ​Tottenham​ ​បាន​និយាយ​ថា​ ​គាត់​ត្រៀមខ្លួន​រួចរាល់​ហើយ​សម្រាប់​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ ​Champions​ ​League​ ​ជាមួយ​ ​Liverpool​ ​បន្ទាប់ពី​បាន​ជាសះស្បើយ​ពី​ការ​រង​របួស​។​

ខ្សែប្រយុទ្ធ​វ័យ​ ​២៥ឆ្នាំ​ ​បាន​រង​របួស​ត្រង់​កជើង​ខាងឆ្វេង​ ​នៅពេល​ដែលគេ​ប៉ះទង្គិច​ក្នុង​ការប្រកួត​វគ្គ​ ​១​/​៤​ ​ទល់នឹង​ ​Manchester​ ​City​ ​កាលពី​ថ្ងៃទី៩​ ​ខែមេសា​ ​ក្នុង​ពានរង្វាន់​ ​UCL​ ​។​ ​លោក​ ​Mauricio​ ​Pochettino​ ​ដែល​ជា​អ្នកចាត់ការ​ទូទៅ​របស់​ ​Spurs​ ​មានការ​បារម្ភ​ខ្លាច​កូនក្រុម​របស់​ខ្លួន​អាច​នឹង​អវត្តមាន​នៅ​រដូវ​កាល​ក្រោយ​។​

​ប្រធាន​ក្រុមជម្រើសជាតិ​អង់គ្លេស​ខាងលើ​បាន​និយាយ​ថា​៖​ ​«​ខ្ញុំ​ចាប់ផ្តើម​មាន​អារម្មណ៍ល្អ​ឡើងវិញ​ហើយ​ ​រួម​ទាំង​មិន​មាន​បញ្ហា​អ្វី​រហូតមកដល់​ពេលនេះ​។​ ​អ្នកចាត់ការ​ទូទៅ​រូប​នេះ​នឹង​វាយតម្លៃ​វា​ហើយ​សម្រេចចិត្ត​ថា​តើ​ខ្ញុំ​ត្រៀមខ្លួន​រួចជាស្រេច​ ​ឬក៏​អត់​ ​ប៉ុន្តែ​រហូតមកដល់​ពេលនេះ​ខ្ញុំ​មាន​អារម្មណ៍ល្អ​ហើយ​ត្រៀមខ្លួន​រួចជាស្រេច​»​៕​

ប្រភព​៖​ ​TrollKhmer​

    Loading...

    ពេញនិយម