Hazard៖ ការឈ្នះពានរង្វាន់ក្របខ័ណ្ឌ Europa League គឺជាការលាគ្នាដ៏ល្អឥតខ្ចោះ
អង់គ្លេស៖ នៅចុងបញ្ចប់នៃរដូវកាលនៃក្របខ័ណ្ឌ Premier League កីឡាករ Eden Hazard បានបង្ហាញថា រូបគាត់បានធ្វើការសម្រេចចិត្តទាក់ទងនឹងអនាគត ហើយរូបគេចង់ឈ្នះពាន Europa League មុនចាកចេញពី Chelsea។
ខ្សែប្រយុទ្ធអន្តរជាតិបែលហ្ស៊ិករូបនេះត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ទៅកាន់ក្រុម Real Madrid ហើយបានទទួលស្គាល់ថា ជ័យជម្នះលើគូប្រជែងក្នុងស្រុក Arsenal ក្នុងវគ្គផ្តាច់ព្រ័ត្រ Europa League នឹងជាការចាកចេញ និងលាគ្នាដ៏ល្អឥតខ្ចោះ។
នៅពេលគេសួរតើ វាជាការលាគ្នាដ៏ល្អឥតខ្ចោះឬ?លោកបានប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា៖ « បាទ! វាគឺជាការប្រកួតប្រជែងនៅអឺរ៉ុប ដូច្នេះសម្រាប់ខ្ញុំ សម្រាប់អ្នករាល់គ្នានៅក្នុងក្លិប និងសម្រាប់អ្នកគាំទ្រវាជារឿងសំខាន់។ នៅពេលដែលអ្នកប្រកួតវគ្គផ្តាច់ព្រ័ត្រ វាមិនមានបញ្ហាទេថាតើវាជាក្របខ័ណ្ឌ Champions League, Europa League ឬ League Cup ឬយ៉ាងណា អ្នកគ្រាន់តែចង់ឈ្នះប៉ុណ្ណោះ អ្នកគ្រាន់តែចង់នាំយកពានរង្វាន់នោះទៅផ្ទះហើយអបអរសាទរ »៕
ប្រភព៖ TrollKhmer

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍