ខែកក្កដា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញ ចាប់រថយន្តដឹកលើសទម្ងន់បានចំនួន ២១៧គ្រឿង និង ពិន័យជាប្រាក់បានជាង ៥២៤ លានរៀល
ភ្នំពេញ ៖ ក្នុងខែកក្កដា ឆ្នាំ២០១៨ លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិ ន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ចំនួន ២១៧គ្រឿង និងពិន័យបានថវិកាសរុបចំនួន ៥២៤,៦៥០,០០០ រៀល។
ក្រសួងសាធារណៈការ និង ដឹកជញ្ជូនសង្កេតឃើញថា ចំនួនរថយន្ត ដែលចាប់បានទាំងនេះ មានការកើនឡើងចំនួន ០៥ គ្រឿង គឺ ពី ២១២ គ្រឿង ក្នុងខែមិថុនា មក ២១៧ គ្រឿង ក្នុងខែ កក្កដា ឆ្នាំ២០១៨ ។ ក្នុងចំណោមរថយន្តដែលចាប់បាននោះ បានផ្ទុកលើសទម្ងន់ចាប់ពី ៥តោន រហូតដល់ ៤០តោន ។
ជាមួយគ្នានេះ ក្រសួង ក៏បានកោតសរសើរដល់ក្រុមការងារជញ្ជីងចល័ត និងស្ថានីយជញ្ជីងទាំងអស់ ដែលតាមដាននឹងអនុវត្តទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់កន្លងមក និង បានជំរុញអោយបន្តយកចិត្តទុកដាក់អនុវត្តការងារនេះបន្ថែមទៀត ។
គួររំលឹកថា បើទោះបីជាមានការដាក់ចេញនូវវិធានការណ៍តឹងរឹងយ៉ាងណា ក៏គេសង្កេតឃើញ ថា នៅមានរថយន្តជាច្រើនដែលបន្តដឹកជញ្ជូនដោយលើសទម្ងន់ ក្នុងមួយខែៗ ដែលធ្វើអោយមានការខូចខាតបណ្តាញផ្លូវថ្នល់ និង ខាតបង់ថវិការដ្ឋ ជាច្រើនផងដែរ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍