យាយ ណយ សំណាង តែងខ្លួនមិនចាញ់កញ្ញា ទេព បូព្រឹក្ស ក្នុងកម្មវិធី ”ពេញចិត្តឬអត់?”
ភ្នំពេញ៖ ទស្សនិកជនពិតជាធ្លាប់ទស្សនារួចមកហើយនៅកម្មវិធី ”ពេញចិត្តឬអត់?” របស់ស្ថានីយទូរទស្សន៍ MyTV ពិតជាល្អមើល លាយឡំនឹងពាក្យសម្តីកំប្លុកកំប្លែងរបស់តារាកិត្តិយស ដែលធ្វើឱ្យទស្សនិកជនទស្សនាហើយចង់ទស្សនាម្តងទៀត។
បើកទំព័រនៃសប្តាហ៍ថ្មី កម្មវិធី ពេញចិត្តឬអត់ នឹងផ្លាស់ប្ដូរពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ហើយធានាថាការទស្សនាសើចភ្លេចអស់ទុក្ខកង្វល់ ដោយកម្មវិធីតម្រូវឲ្យតារាសម្ដែងធ្វើត្រាប់តាមតារាកិត្តិយសប្រចាំកម្មវិធី។ ជាពិសេសភ្ញៀវកិត្តិយសដែលចូលរួមក្នុងកម្មវិធី ពេញចិត្តឬអត់ សុទ្ធសឹងតែជាតារាល្បីប្រចាំប្រទេសកម្ពុជា ដូចជា៖ កញ្ញាទេពបូព្រឹក លោកសាន្តប៊ុនធឿន នាយកុយ និងតារាល្បីជាច្រើនរូបទៀត។
សប្តាហ៍នេះធានាថាសើចល្អមើលតាមរយៈយាយ ណយ សំណាង ដែលតែងខ្លួនជាស្ទាវសម័យថ្មី ហើយសម្តែងជាមួយកញ្ញា ទេព បូព្រឹក្សធានាថាពិតជាល្អសើច។ លើសពីនេះទស្សនិកជននឹងបានជួបពិធីករ ពិធីការិនី ដ៏បុិនវោហាសព្ទ កំប្លែង តាប៊ុយ និង កញ្ញា សុភ័ក្ដ្រ កុសម៉ា ដែលធ្វើឱ្យកម្មវិធីមួយនេះកាន់តែសប្បាយរីករាយ។
កម្មវិធី ”ពេញចិត្តឬអត់?” នឹងចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ MyTV រៀងរាល់ថ្ងៃ អាទិត្យ វេលាម៉ោង ៦ល្ងាច ឬ អាចទស្សនាបានតាមទំព័រហ្វេសប៊ុករបស់ MyTVបានទាំងអស់គ្នា ៕
អត្ថបទ៖ឡុង រតនា
- អត្ថបទទាក់ទង :
- ពេញចិត្តឬអត់

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍