Connect with us

Aston​ ​Villa​ ​ត្រឡប់​មក​ ​Premier​ ​League​ ​ជាថ្មី​ ​ក្រោយ​ធ្លាក់​ទៅ​លី​គ​ទីពីរ​ ​៣ឆ្នាំ​

​អង់គ្លេស​៖​ ​ក្លិប​បាល់ទាត់​ ​Aston​ ​Villa​ ​បាន​ឡើង​មក​ក្របខ័ណ្ឌ​កំពូល​របស់​អង់គ្លេស​ ​English​ ​Premier​ ​League​ ​សាជាថ្មី​ ​បន្ទាប់ពី​យកឈ្នះ​លើ​ក្លិប​ ​Derby​ ​County​ ​ដោយ​លទ្ធផល​ ​២​-​១​ ​ក្នុង​ការប្រកួត​ ​Play​-​off​ ​ផ្តាច់ព្រ័ត្រ​ ​លី​គ​លំដាប់​ទី២​ ​Championship​ ​នៅ​កីឡដ្ឋាន​ជាតិ​អង់គ្លេស​ ​Wembley​។​

លទ្ធផល​នេះ​ ​មានន័យថា​ ​Aston​ ​Villa​ ​នឹង​ឡើង​មក​លី​គ​កំពូល​អង់គ្លេស​នៅ​រដូវ​កាល​ ​២០១៩​-​២០២០​ ​ជាមួយ​ក្លិប​ ​Norwich​ ​City​ ​ដែល​ជា​ជើងឯក​ ​និង​ ​Sheffield​ ​United​ ​ដែល​ជា​ជើងឯក​រង​ ​លី​គ​លំដាប់​ទី២​។​ ​ក្រុម​ទាំង​បី​ ​នឹង​ឡើង​មក​ជំនួស​ក្លិប​ ​Cardiff​ ​City​,​ ​Fulham​ ​និង​ ​Huddersfield​ ​ដែល​បាន​ធ្លាក់​។​

​សូម​បញ្ជាក់​ថា​ ​Aston​ ​Villa​ ​បាន​ធ្លាក់​ទៅ​លី​គ​ទី២​ ​កាលពី​ ​៣ឆ្នាំមុន​។​ ​ការ​ឡើង​មកកាន់​លី​គ​កំពូល​លើក​នេះ​ ​ពួកគេ​ទទួល​បាន​ប្រាក់​រង្វាន់​ ​១៧០លាន​ផោន​ ​(​ជាង​ ​២១៥លាន​ដុល្លារ​អាមេរិក​)​ ​៕​

​ប្រភព​៖​ ​Daily​ ​Mail​

​ប្រែ​សម្រួល​៖​ ​ចាន់​ ​សោភ័ណ្ឌ​លាភ​

    Loading...

    ពេញនិយម