Connect with us

Wing​ ​ចាប់ដៃ​គូ​ជាមួយ​ធនាគារ​ ​Woori​ ​របស់​កូរ៉េ​ខាងត្បូង​ ​ដើម្បី​ពង្រីក​សេវាកម្ម​នៅ​ក្រៅប្រទេស

បរទេស​៖​ ​វីង​ ​(​Wing​)​ ​បាន​ប្រកាស​ចាប់ដៃ​គូ​ជាមួយ​ក្រុមហ៊ុន​ ​Woori​ ​Financial​ ​របស់​កូរ៉េ​ខាងត្បូង​ ​ដើម្បី​ផ្ដល់​សេវាកម្ម​វេរ​លុយ​ពីក្រៅ​ប្រទេស​។​ ​ពិធី​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ ​ស្ដីពី​ដៃគូ​សហការ​រវាង​ក្រុមហ៊ុន​ទាំងពីរ​ ​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី២៧​ ​ខែឧសភា​ ​ឆ្នាំ២០១៩​ ​។​

​ធនាគារ​ ​Woori​ ​នឹង​ផ្ដល់​ការ​សេវាកម្ម​វេរ​លុយ​មកកាន់​ប្រទេស​កម្ពុជា​ ​សម្រាប់​ប្រជាជន​ខ្មែរ​នៅ​កូរ៉េ​ខាងត្បូង​ ​ក្នុង​ឆមាស​ទី២​ ​ឆ្នាំ២០១៩នេះ​ ​។​ ​បន្ទាប់ពី​បើក​សម្ពោធ​សេវាកម្ម​នេះ​ ​ប្រជាពលរដ្ឋ​ខ្មែរ​ ​ដែល​កំពុង​រស់នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ ​នឹងអាច​ផ្ទេរ​ប្រាក់​ ​មកកាន់​ក្រុម​គ្រួសារ​នៅ​កម្ពុជា​ ​បាន​ឆាប់រហ័ស​ ​ដោយ​ប្រើប្រាស់​កម្មវិធី​លើ​ទូរសព្ទ​របស់​ធនាគារ​ ​Woori​ ​ឬ​ ​គ្រាន់តែ​ទៅកាន់​សាខា​ធនាគារ​ ​ឬ​ ​ប្រើប្រាស់​ម៉ាស៊ីន​ស្វ័យប្រវត្តិ​ ​។​

​សេវាកម្ម​នេះ​ ​នឹង​អនុញ្ញាត​ឱ្យ​អតិថិជន​ជា​ជនបរទេស​ ​ដែល​ទទួល​បាន​កម្ចី​ពីសា​ខា​ធនាគារ​ ​Woori​ ​នៅ​កម្ពុជា​ ​អាច​សង​ពី​កូរ៉េ​ខាងត្បូង​ ​មកកាន់​កម្ពុជា​ ​បាន​ផង​ដែរ​។​ ​បន្ថែម​ពីនេះ​ ​ធនាគារ​ ​Woori​ ​ក៏​មានបំណង​ក្នុង​ការពង្រីក​ភាពជា​ដៃគូ​ជា​មួយ​វីង​ ​និង​បញ្ចេញ​សេវា​កម្ម​ផ្សេង​ៗ​បន្ថែម​ទៀត​ ​ដែល​ពាក​ព័ន្ធ​នឹង​ការ​ដាក់​ ​ផ្ទេរ​ប្រាក់​ ​និង​ការ​ចំណាយ​នានា​។​

សូមជម្រាប​ថា​ ​វីង​ ​មាន​ភ្នាក់ងារ​របស់​ខ្លួន​ប្រមាណ​ជាង​ ​៦០០០សាខា​នៅ​កម្ពុជា​។​ ​បច្ចុប្បន្ន​ ​ប្រជាពលរដ្ឋ​ខ្មែរ​ ​ដែល​រស់នៅ​ប្រទេស​អូស្ត្រាលី​ ​សិង្ហបុរី​ ​ហុងកុង​ ​ជប៉ុន​ ​និង​ថៃ​ ​ក៏អាច​ផ្ញើ​ប្រាក់​មក​ក្រុម​គ្រួសារ​បាន​ផង​ដែរ​។​ ​បើ​យោង​តាម​ធនាគារ​ ​Woori​ ​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​ ​៤ម៉ឺន​នាក់​ ​កំពុង​រស់នៅ​កូរ៉េ​ខាងត្បូង​ ​ហើយ​តួលេខ​នេះ​ ​កំពុង​បន្ត​កើនឡើង​ជា​រៀងរាល់​ឆ្នាំ​៕​

​ប្រភព​៖​ ​Pulse​ ​News​

​ប្រែ​សម្រួល​៖​ ​ចាន់​ ​សោភ័ណ្ឌ​លាភ​

    Loading...

    ពេញនិយម