ក្រសួងអប់រំនៅសិង្ហបុរីនឹងលុបចោលការប្រឡងឆមាសនៅឆ្នាំ២០២០
សិង្ហបុរី៖ នៅឆ្នាំក្រោយនេះ ថ្នាក់បឋមសិក្សា និង វិទ្យាល័យនឹងត្រូវបានក្រសួងអប់រំនៅប្រទេសសិង្ហបុរីលុបចោលនូវការប្រឡងឆមាស រដ្ឋមន្រ្តីក្រសួងអប់រំលោក Ong Ye Kung បានផ្តល់ព័ត៌មាននៅថ្ងៃអង្គារ ទី២៨ ឧសភា ក្នុងអង្គប្រជុំគ្រូបង្រៀន។
រដ្ឋមន្រី្តក្រសួងអប់រំលោក Ong Ye Kung បានប្រកាសឡើងថា ការប្រឡងឆមាសថ្នាក់បឋមសិក្សា ចាប់ពីថ្នាក់ទី ៣ ដល់ ទី៥ ក៏ដូចជា កម្រិតទី១ ដល់ ទី៣ នៃថ្នាក់វិទ្យាល័យនៅសិង្ហបុរីនឹងត្រូវបានលុបចោលនៅឆ្នាំ២០២១។
ការប្រែប្រួលកម្មវិធីនេះគឺដោយសារតែចង់ឱ្យសិស្សមានពេលសម្រាក និងកម្សាន្តក្នុងការសិក្សាដោយមិនចាំបាច់ខ្វល់ពីការប្រឡងតូចមួយនេះ លោក Ong បានបន្តថា យ៉ាងណាមិញសាលាមួយចំនួនបានអនុវត្តកម្មវិធីសិក្សានេះចាប់ពីឆ្នាំនេះទៅហើយ៕
កែសម្រួល៖ គង់ ចាន់ស្រីនុច

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍