បច្ចេកវិទ្យាទំនើបរបស់យន្តហោះ F-35 ដែលជប៉ុនគ្រោងទិញពីអាមេរិក ១០៥គ្រឿង
បរទេស៖ រដ្ឋាភិបាលជប៉ុន គ្រោងនឹងទិញយន្តហោះចម្បាំង F-35 ចំនួន ១០៥ គ្រឿង ពីក្រុមហ៊ុនអាមេរិក Lockheed Martin ដើម្បីពង្រឹងកងទ័ពអាកាសរបស់ខ្លួន។ លោក ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានអះអាងថា ជប៉ុនជាសម្ព័ន្ធមិត្តរបស់អាមេរិក តែមួយគត់ ដែលនឹងមានយន្តហោះ F-35 ច្រើនជាងគេនៅលើពិភពលោក។ ខាងក្រោមនេះ ជាលក្ខណៈពិសេសរបស់យន្តហោះ F-35 ដែលអ្នកគួរដឹង៖
- ពីឡុត អាចចល័ត និងចាប់បានទិន្នន័យរបស់កងទ័ពសត្រូវ ប្រឆាំងប្រព័ន្ធរ៉ាដា និងការវាយប្រហារនានា។
- ទិន្នន័យដែលចាប់បានដោយសិនស័រ របស់យន្តហោះនេះ អាចបញ្ជូនទៅឱ្យទីបញ្ជាការលើសមុទ្រ អាកាស ឬ ផ្ទៃដី បានយ៉ាងឆាប់រហ័ស។
- យន្តហោះ F-35 អាចការពារខ្លួនបានយ៉ាងមានប្រសិទ្ធភាព និងធ្វើឱ្យរ៉ាដាសត្រូវ មិនអាចចាប់សញ្ញាណរបស់វាបានឡើយ។
- សមត្ថភាពហោះហើរទាបបំផុត ជួយឱ្យ F-35 អាចគេចពីប្រព័ន្ធរ៉ាដា និងចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់សត្រូវ ដោយសុវត្ថិភាព ព្រមទាំងអាចបង្កភាពងាយស្រួលក្នុងការវាយប្រហារ។
- F-35 មានប្រព័ន្ធសព្វាវុធ ព័ត៌មាន និងសិនស័ររួមគ្នា ដែលធ្វើឱ្យពីឡុត មានប្រៀបលើសត្រូវ ក្នុងការប្រឈមមុខដាក់គ្នា ក្នុងសមរភូមិ។
- ពីឡុតដែលបញ្ជាយន្តហោះចម្បាំងជំនាន់ទី៥នេះ អាចទទួលបានសញ្ញាណយន្តហោះចម្បាំងសត្រូវបានមុន និងអាចសម្រេចចិត្តដើម្បីវាយប្រហារពីចម្ងាយបាន។
- ប្រព័ន្ធសិនស័រទំនើប និងប្រព័ន្ធទិន្នន័យរួមបញ្ចូលគ្នា បានធ្វើឱ្យពីឡុតបញ្ជាយន្តហោះចម្បាំង F-35 អាចហោះហើរ ក្នុងបេសកកម្មដែលប្រឈមដោយគ្រោះថ្នាក់នានា ជាមួយទិន្នន័យដែលចាប់បានភ្លាមៗ។
- ក្នុងអន្តរប្រតិបត្តិការវាយប្រហារ យន្ដហោះចម្បាំង F-35 គឺមានតួនាទីដឹកនាំយន្តហោះចម្បាំងដទៃទៀត។
- យន្ដហោះ F-35 ត្រូវរចនាឡើង ដើម្បីចែករំលែក និងគាំទ្រអ្វីៗគ្រប់យ៉ាងជាមួយយន្តហោះចម្បាំង និងមជ្ឈមណ្ឌលប្រតិបត្តិការដទៃទៀត ដើម្បីពង្រីកការយល់ដឹងច្បាស់ពីស្ថានភាពសមរភូមិ។
- មួករបស់ពីឡុត មានតម្លៃ ៤០ម៉ឺនដុល្លារ ដែលមានបំពាក់កាមេរ៉ា និងសិនស័រ ដោយអាចកំណត់គោលដៅវាយប្រហារទៅលើសត្រូវបាន៕
ប្រភព៖ Military Machine
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍