Connect with us

ក្ដៅ​ពេក​ ​មនុស្ស៣នាក់​ស្លាប់​ ​និង​ច្រើន​នាក់​ចូល​ពេទ្យ​ ​នៅ​ជប៉ុន​

​ជប៉ុន​៖​ ​ស្ត្រី​ ​៣​ ​នាក់​ ​បាន​ស្លាប់​ ​និង​ ​សិស្សសាលា​ជាង​ ​១០នាក់​ ​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ ​ដោយសារ​ការ​ឡើង​កម្ដៅ​ ​កាលពី​ថ្ងៃទី២៧​ ​ខែឧសភា​ ​ឆ្នាំ២០១៩​។​ ​ស្ត្រី៣នាក់​ដែល​ស្លាប់​ ​មាន​អាយុ​ ​៤២ឆ្នាំ​,​ ​៨៨ឆ្នាំ​ ​និង​ ​៩០ឆ្នាំ​។​

​ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន​ ​បាន​រាយការណ៍​ថា​ ​សីតុណ្ហភាព​បាន​កើន​ដល់​ជាង​ ​៣០អង្សា​ ​រយៈពេល៤ថ្ងៃ​ជាប់​ៗ​គ្នា​ ​នៅ​ភាគ​កណ្ដាល​ទីក្រុង​តូក្យូ​ ​ដែល​ជា​កំណត់ត្រា​ថ្មី​មួយ​ ​ក្នុង​ខែឧសភា​ ​ឆ្នាំ២០១៩​។​

​ក្នុងចំណោម​ស្ថានីយឧតុនិយម​ ​៩២៦​ ​នៅ​ទូទាំង​ប្រទេស​ជប៉ុន​ ​មាន​ស្ថានីយ​ប្រហែល​ ​៤០០​ ​ព្យាករ​ឃើញថា​ ​សីតុណ្ហភាព​ ​បាន​កើនឡើង​លើស​ពី​ ​៣០អង្សា​។​ ​សីតុណ្ហភាព​ ​នៅ​តំបន់​នានា​ ​មាន​ចាប់ពី​ ​៣០​ ​ទៅដល់​ ​ជិត​ ​៤០អង្សា​។​ ​ចំណែក​ ​ស្ថានីយ​រថភ្លើង​មួយ​នៅ​កោះ​ហុក​កៃ​ដូ​ ​បាន​លុបចោល​ជើង​រថភ្លើង​ជាង​ ​១០០​ ​នៅ​ថ្ងៃទី២៧​ ​ខែឧសភា​ ​ដោយសារ​ហានិភ័យ​នៃ​ផ្លូវដែក​ ​បង្ក​ដោយ​កម្ដៅ​។​

យ៉ាងណាក៏ដោយ​ ​កម្ដៅ​បាន​ថយ​ចុះ​បន្តិច​ ​នៅ​ថ្ងៃទី២៨​ ​ខែឧសភា​ ​ឆ្នាំ២០១៩​ ​នៅ​ប៉ែក​ខាងលិច​ប្រទេស​ជប៉ុន​ ​ដោ​សសារ​ខ្យល់​លាយឡំ​ជាមួយ​សំណើម​៕​

​ប្រភព​៖​ ​Bangkok​ ​Post​

​ប្រែ​សម្រួល​៖​ ​ចាន់​ ​សោភ័ណ្ឌ​លាភ​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម