Connect with us

ព្រះអង្គ​ម្ចាស់​ឥណ្ឌា​បាន​ស្វាគមន៍​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​ឱ្យ​រស់នៅ​ក្នុង​ព្រះបរមរាជវាំង​

​ឥណ្ឌា​៖​ ​យោង​តាម​សេចក្តី​រាយការណ៍​បានឱ្យ​ដឹង​ថា​ ​ព្រះមហាក្សត្រ​បាន​រៀបចំផែនការ​ដើម្បី​បើក​វិមាន​ដែល​មាន​ទំហំ១៥ហិច​តា​ដែល​មានឈ្មោះ​ថា​ ​Hanumanteshwar​ ​១៩២៧​ ​ដើម្បី​ជា​ជំរក​សម្រាប់​មនុស្ស​ ​LGBTQ​។​ ​

កន្លែង​នេះ​ក៏​នឹង​ផ្តល់​ប្រឹក្សា​ការថែទាំ​សុខភាព​ ​និង​ ​បណ្តុះ​វិជ្ជាជីវៈ​ផង​ដែរ​ ​លើស​ពីនេះ​ទៅទៀត​សិទ្ធ​ ​LGBTQ​ ​នៅក្នុង​ប្រទេស​ឥណ្ឌា​បាន​ចេញ​តាំងពី​ឆ្នាំ២០១៦មក​ម្ល៉េះ​ ​ប៉ុន្តែ​ក្នុងនាម​ជាស​មា​ជិ​ក​នៃ​សហគមន៍​ ​LGBTQ​ ​អាច​ជា​ការពិបាក​ព្រោះ​ត្រូវ​ប្រឈម​នឹង​ការ​មើលងាយ​ពីសា​ធា​រណៈ​ជន​ហើយ​ទំនាក់ទំនង​ផ្លូវភេទ​ដូចគ្នា​ត្រូវ​បាន​គេ​ចាត់ទុកថា​ខុសច្បាប់​ផង​ដែរ​។​ ​

ប៉ុន្តែ​មនុស្ស​ទាំងនេះ​អាច​នឹង​មាន​កន្លែង​សុវត្ថិភាព​ដោយមាន​ការអនុញ្ញាត​ពី​ព្រះ​អង្គ​ម្ខាស់​ ​Manvendra​ ​Singh​ ​Gohil​ ​មក​ពី​ ​Rajpipla​ ​រដ្ឋ​ ​Gujarat​ ​ដែល​ជាស​មា​ជិ​ក​ប្រុស​ស្រលាញ់​ភេទ​ដូចគ្នា​៕​

 

​កែសម្រួល​៖​ ​គង់​ ​ចាន់​ស្រី​នុច​

    Loading...

    ពេញនិយម