Lampard ច្រានចោលពាក្យចចាមអារាមថា លោក នឹងអាចក្លាយជាអ្នកចាត់ការថ្មីរបស់ Chelsea
អង់គ្លេស៖ Frank Lampard បានច្រានចោលនូវការរំពឹងទុកថា គាត់អាចក្លាយជាអ្នកចាត់ការថ្មីរបស់ Chelsea ក្រោយពីមិនអាចជួយឲ្យក្លិប Derby ឡើងមកលេងនៅ Premier League។អតីតកីឡាករក្រុមតោខៀវ Lampard ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការវិលត្រឡប់ទៅកាន់ទឹកដី Stamford Bridge ជំនួសលោក Maurizio Sarri ដែលកំពុងមានពាក្យចចាមអារ៉ាម ទៅដឹកនាំនៅ Juventus បន្ទាប់ពីការចាកចេញរបស់លោក Allegri ។
Lampard ដែលរដូវកាលទី១ ជាអ្នកចាត់ការទូទៅនៅក្លិប Derby បានបញ្ចប់ក្នុងការខកចិត្ត បានបដិសេធពីការរំពឹងទុកថា រូបលោកនឹងទៅដឹកនាំ Chelsea ដោយបញ្ជាក់ថា គាត់នឹងនិយាយទៅកាន់ម្ចាស់ក្លិប Derby លោក Mel Morris ពីអនាគត។លោកបាននិយាយថា៖ ”ខ្ញុំមិនចាប់អារម្មណ៍នឹងការរំពឹងទុកនោះទេ។ ខ្ញុំនឹងអង្គុយជាមួយលោក Mel Morris ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ។ ខ្ញុំមានកុងត្រារយៈពេល ២ឆ្នាំ ហើយខ្ញុំចូលចិត្តធ្វើការនៅទីនេះ”៕
ប្រភព៖ TrollKhmer

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍