Connect with us

Neymar​ ​ជិះ​ឧទ្ធម្ភាគចក្រ​ថ្លៃ​មិនធម្មតា​ ​ទៅ​ ​ទីលាន​ហ្វឹកហាត់​របស់​ក្រុមជម្រើសជាតិ​

ប្រេស៊ីល​៖​ ​ខ្សែប្រយុទ្ធ​ ​Neymar​ ​របស់​ក្រុម​ ​Paris​ ​Saint​-​Germain​ ​បាន​ទៅដល់​ទីលាន​ហ្វឹកហាត់​របស់​ក្រុមជម្រើសជាតិ​ប្រេស៊ីល​ជាមួយនឹង​ឧទ្ធម្ភាគចក្រ​ ​Airbus​ ​H​-​145​ ​ដែល​មានតម្លៃ​ថ្លៃ​មិនធម្មតា​។

​ឧទ្ធម្ភាគចក្រ​នេះ​មា​នប​ណ្ដយ​ ​១៣,៦៤​ ​ម៉ែត្រ​ ​និង​កម្ពស់​ ​៣,៩៥​ ​ម៉ែត្រ​ ​ដែល​មាន​ល្បឿន​បើកបរ​ដល់ទៅ​ ​២៤៨គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ​ហើយ​ត្រូវ​បាន​ផលិត​ដោយក្រុម​ហ៊ុន​ ​Mercedes​ ​Benz​ ​និង​តម្លៃ​របស់​វា​គឺ​ ​១៣លាន​អឺ​រ៉ូ​។​ ​ឧទ្ធម្ភាគចក្រ​របស់​ខ្សែ​ប្រយទ្ធ​អន្តរជាតិ​ប្រេស៊ីល​ ​មាន​ពណ៌ខ្មៅ​ ​និង​មានឈ្មោះ​របស់​គេ​ពណ៌ស​។​

អតីត​តារាបាល់ទាត់​របស់​ក្លិប​ ​Barcelona​ ​រូប​នេះ​បាន​ចូលរួម​ជាមួយ​មិត្ត​រួម​ក្រុម​ស៊ី​ម​ប៉ានៅ​ក្នុង​ជំរុំ​ហ្វឹកហាត់​របស់​ក្រុម​ជំរើស​ជាតិ​ ​មុន​ពេល​ការប្រកួត​ ​Copa​ ​America​ ​ឆ្នាំ​ ​២០១៩​ ​ដែល​នឹង​ប្រព្រឹត្តទៅ​នៅក្នុង​ប្រទេស​ប្រេស៊ីល​នៅក្នុង​ខែមិថុនា​៕​

ប្រភព​៖​ ​TrollKhmer​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម