ម៉ាឡេស៊ី នឹងដឹកសំរាមប្លាស្ទិក ៣ពាន់តោនទៅចោលនៅប្រទេសដែលផលិតវិញ
ម៉ាឡេស៊ី៖ រដ្ឋាភិបាលប្រទេសម៉ាឡេស៊ី នឹងធ្វើការដឹកកាកសំណល់ប្លាស្ទិកចំនួន ៣០០០តោន ទៅកាន់ប្រទេសដែលជាប្រភពរបស់សំរាមទាំងនោះវិញ នេះបើយោងតាមការប្រកាសរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថានម៉ាឡេស៊ី កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩។
លោកស្រី Yeo Bee Yin រដ្ឋមន្ត្រីថាមពល បច្ចេកវិទ្យា វិទ្យាសាស្ត្រ បរិស្ថាន និងបម្រែបម្រួលអាកាសធាតុម៉ាឡេស៊ី បានថ្លែងថា សំរាមប្លាស្ទិកចំនួន ៦០កុងតឺន័រ នឹងត្រូវបញ្ជូនត្រឡប់ទៅកាន់ប្រភពរបស់ពួកវាវិញ។ លោកស្រីបន្ថែមថា សំរាមទាំងនោះ ត្រូវបានដឹកមកកាន់ម៉ាឡេស៊ី ដោយខុសច្បាប់ និងបង្កផលប៉ះពាល់ដល់បរិស្ថានធ្ងន់ធ្ងរ ពីប្រទេស១៤ រាប់បញ្ចូលទាំង សហរដ្ឋអាមេរិក ជប៉ុន បារាំង កាណាដា អូស្ត្រាលី និង ចក្រភពអង់គ្លេស។
មកទល់ពេលនេះ ម៉ាឡេស៊ី បានបញ្ជូនសំរាមប្លាស្ទិកចំនួន ៥កុងតឺន័រ ត្រឡប់ទៅកាន់ប្រទេសអេស្ប៉ាញរួចទៅហើយ។
សូមម្រាបថា ម៉ាឡេស៊ី បានក្លាយជាគោលដៅបោះចោលសំរាមប្លាស្ទិករបស់ប្រទេសអ្នកមាននៅជុំវិញពិភពលោក កាលពីឆ្នាំ២០១៨ បន្ទាប់ពីរដ្ឋាភិបាលប្រទេសចិន ដាក់បម្រាមការនាំចូលសំណល់ប្លាស្ទិក៕
ប្រភព៖ Bangkok Post
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍