Connect with us

Chelsea យល់ព្រមលក់ Thibaut Courtois ទៅអោយ Real Madrid តម្លៃ៣៥លានអឺរ៉ូ

ក្លិបតោខៀវ Chelsea បានយល់ព្រមលក់អ្នកចាំទី Thibaut Courtois ទៅអោយក្លិបជើងឯកអឺរ៉ុប Real Madrid ហើយ ក្នុងតម្លៃ៣៥លានអឺរ៉ូ។ Chelsea បានសរសេរនៅលើបណ្តាញសង្គម Twitter ថា “ពួកគេបានយល់ព្រមជាមួយ Real Madrid ក្នុងការផ្ទេរ Thibaut Courtois តាមលក្ខខណ្ឌផ្ទាល់ខ្លួននិងត្រៀមពិនិត្យសុខភាព។ ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ Mateo Kovacic នឹងចូលរួមជាមួយក្រុមតោខៀវ Chelsea នៅលើកិច្ចសន្យាខ្ចីជើងរយៈពេលវែង” ។ កីឡាករបែលហ្ស៊ិក បានត្រៀមខ្លួនចុះកិច្ចសន្យារយៈពេល៦ឆ្នាំ នាទឹកដី Santiago Bernabéu។ Courtois បានលេង ១៥៤ដងអោយ Chelsea ក្រោយពីបានមកដល់នៅឆ្នាំ ២០១១ ដោយគេរក្សាសំណាញ់ទីបាន ៥៨ ដង។ គេបានចំណាយពេល ៣ឆ្នាំនៅក្លិប Atletico Madrid ពីឆ្នាំ២០១១ ដល់២០១៤៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម