Connect with us

កំហុសឆ្គង​ ​៣​ ​យ៉ាង​ធ្វើឲ្យ​កូន​ឈឺ​ញឹក​ ​តែ​ម៉ាក់ប៉ា​មិនសូវ​ចាប់អារម្មណ៍​

​រាករូស​ ​ក្តៅ​ខ្លួន​ ​បញ្ហា​រលាក​ផ្លូវដង្ហើម​ ​ជា​ជំងឺ​ដែល​ក្មេង​តូច​ៗ​ឧស្សាហ៍​ជួបប្រទះ​បំផុត​។​ ​កូនតូច​ឈឺ​បណ្តាល​មក​ពីក​ត្តា​ច្រើនយ៉ាង​ណា​ ​ក្នុង​នោះ​អាចម​ក​ពី​សុខភាព​កូន​កើតមក​ខ្សោយ​ ​អាកាសធាតុ​ប្រែប្រួល​ ​ឬក៏​អាចម​ក​ពី​សកម្មភាព​ធ្វេស​ប្រហែល​របស់​ម៉ាក់ប៉ា​ទៅវិញ​។​
​ខាងក្រោម​នេះ​ជា​ ​កំហុសឆ្គង​ ​៣​ ​យ៉ាង​ធ្វើឲ្យ​កូន​រាក​ ​ក្តៅ​ខ្លួន​ ​ក្អក​ ​ឬ​ផ្តាសាយ​ ​តែ​ម៉ាក់ប៉ា​មិនបាន​ចាប់អារម្មណ៍​។

  1. ម្តាយ​បំបៅ​ដោះ​កូន​ ​ញ៉ាំ​ចំណី​ផ្តេសផ្តាស​៖ ​កុំទៅ​ឆ្ងល់​ ​បើសិនជា​យើង​ឲ្យ​កូន​ម៉ឹម​តែ​ទឹកដោះ​ម៉ា​ក់ៗ​មួយ​មុខ​ ​ស្រាប់តែ​កូន​ទៅជា​រាករូស​ ​នោះ​ច្បាស់ជា​យើង​ញ៉ាំ​ចំណី​អី​ខុស​ហើយ​។​ ​អាហារ​ផ្អាប់​ ​បន្លែ​ ​ឬ​ត្រី​សាច់ឆៅ​ ​ម៉ា​ក់ៗ​មិន​ត្រូវ​ញ៉ាំ​នោះ​ទេ​ ​ព្រោះ​ងាយ​ធ្វើឲ្យ​កូន​ហើមពោះ​ ​ទល់ខ្យល់​ទៅជា​រាករូស​។​
  2. ប្រើ​ដប​ដដែល​ៗ​ឆុង​ទឹកដោះគោ​៖ មនុស្ស​មួយចំនួន​គិតថា​ ​ដប​ទឹកដោះគោ​អាច​ប្រើ​ឆុង​ទឹកដោះគោ​បាន​ច្រើនដង​ ​ឲ្យតែ​ទុក​នៅកន្លែង​ស្អាត​ ​តែ​តាមពិត​ទៅ​ដប​ទឹកដោះ​ប្រើ​រួច​បើ​ទុក​កាន់តែ​យូរ​ ​នោះ​បាក់តេរី​កកើត​កាន់តែ​ច្រើន​ ​ក្មេង​ញ៉ាំ​ទៅ​ងាយ​រាករូស​។​ ​យកល្អ​កុំ​យក​ដប​ដែល​ឆុង​ទឹកដោះគោ​រួចមក​ប្រើ​ឡើងវិញ​ ​គួរតែ​មាន​ដប​សា​គួរ​ ​២​ ​ឬ​ ​៣​ ​និង​ត្រូវ​លាង​សម្អាត​ក្រោយ​ប្រើ​រួច​ជាមួយ​ទឹក​ក្តៅ​ ​មិន​ត្រូវ​ទុកចោល​យូរ​រាប់ម៉ោង​នោះ​ទេ​។​
  3. បញ្ចុក​ចំណី​កូន​ផ្តេសផ្តាស​៖ កូនតូច​ឃើញ​អី​ក៏​ឃ្លាន​ដែរ​ ​តែ​ម៉ាក់ប៉ា​មិន​ត្រូវ​បញ្ចុក​នំចំណី​ ​ទឹកដោះគោ​ប្រអប់​ ​ឬ​ទឹក​ផ្លែឈើ​កំប៉ុង​ផ្តេសផ្តាស​នោះ​ទេ​ ​វា​អាច​ឲ្យ​កូន​ទាស់ចំណី​ ​ទៅជា​រាក​ ​ក្តៅ​ខ្លួន​ ​រលាក​បំពង់ក​ ​ឬ​ក្អួត​ ​។​ ​បើ​កូនតូច​អាយុ​ក្រោម​ ​៦​ ​ខែ​ ​គ្រូពេទ្យ​ណែនាំ​ឲ្យ​កូន​ម៉ឹម​ ​ទឹកដោះ​ម៉ាក់​តែមួយមុខ​គត់​ ​មិន​ត្រូវ​បណ្ត​ក់​ទឹក​ថែម​ឡើយ​៕​

​ប្រភព​ ​Hello​ ​Krupet​

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com