Dortmund បុកទិញកីឡាករ ពង្រឹងក្រុមនៅរដូវកាលក្រោយ ដើម្បីប្រជែងនឹង Bayern Munich
អាល្លឺម៉ង់៖ បន្ទាប់ពីរបូតពានរង្វាន់ Bundesliga ទៅក្រុមគូប្រជែង Bayern Munich ពេលនេះ ក្រុម Borussia Dortmund បានធើ្វការទិញចូលនូវកីឡាករថ្មីៗចំនួន ៣រូប ភ្លាមៗ ដើម្បីពង្រឹងក្រុមនៅរដូវកាលក្រោយ។
គិតត្រឹមរយៈមិនដល់១សប្ដាហ៍ផង ក្រោយលីហ្គកំពូលអាល្លឺម៉ង់បានបញ្ចប់ ក្រុមរហស្សនាមឃ្មុំលឿងនេះបានធើ្វការទិញនៅកីឡាករថ្មីៗដល់ទៅ ៣រូបសុទ្ធសឹងតែទិញពីក្លិបគូប្រជែងក្នុងស្រុក ដែលមានដូចជាខែ្សការពាររបស់ក្រុម Hoffenheim កីឡាករ Nico Schulz តម្លៃ២៧លានផោន កុងត្រា៥ឆ្នាំ។
កីឡាករម្នាក់ទៀតគឺ Thorgan Hazard ដែលជាបងប្អូនបង្កើតរបស់ Eden Hazard ពីក្រុម Borussia Mochenglabach ក្នុងតម្លៃរវាង ២៥ ទៅ៤០លានផោន កុងត្រា៥ឆ្នាំ និងចុងក្រោយគឺខែ្សបម្រើស្លាប Julian Brandt ពីក្រុម Bayern Leverkusen ក្នុងតម្លៃ ២៥លានផោន កុងត្រា៥ឆ្នាំដូចគ្នា៕
ប្រភព៖ TrollKhmer

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍