Connect with us

អតីត​ខ្សែបម្រើ​ ​Barcelona​ ​លោក​ ​Xavi​ ​ត្រូវ​បាន​តែងតាំង​ជា​គ្រូបង្វឹក​របស់​ក្លិប​មួយ​នៅ​ប្រទេស​កា​តា

កា​តា​៖​ ​អតីត​ខ្សែបម្រើ​ ​Barcelona​ ​និង​ជម្រើសជាតិ​អេស្ប៉ាញ​ ​Xavi​ ​ត្រូវ​បាន​តែងតាំង​ជា​គ្រូបង្វឹក​របស់​ក្រុម​ ​Al​ ​Sadd​ ​SC​ ​របស់​ប្រទេស​កា​តា​។​កីឡាករ​វ័យ​ ​៣៩ឆ្នាំ​រូប​នេះ​បាន​បង្ហាញខ្លួន​ជាង​ ​១០០ដង​ ​សម្រាប់​ក្រុម​អាល់​សាដ​ ​មុន​ពេល​ចូលនិវត្តន៍​នៅ​ចុង​ដំណាច់​រដូវ​កាល២០១៨​-​១៩​ ​ដែល​ជា​រយៈពេល​ ​៣ឆ្នាំ​ ​បន្ទាប់ពី​ចូលរួម​ក្លិប​មួយ​នេះ​។​

​ក្លិប​ ​Al​ ​Sadd​ ​ក៍​បាន​និយាយ​នៅ​លើ​បណ្តាញ​ ​Twitter​ ​ថា​ ​Xavi​ ​នឹង​ជំនួស​កន្លែង​លោក​ ​Jesualdo​ ​Ferreira​ ​ជា​គ្រូបង្វឹក​នៅដើម​រដូវ​កាល​ក្រោយ​។​ បន្ទាប់ពី​ប្រកាស​ពី​ការ​ចូលនិវត្តន៍​របស់​កីឡាករ​ដែល​ធ្លាប់​បាន​ឈ្នះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក​ក្នុង​ឆ្នាំ២០១០​,​ ​La​ ​Liga​ ​ចំនួន​ ​៨​ ​លើក​ ​និង​ ​Champions​ ​League​ ​ចំនួន​ ​៤លើក​នៅ​ឯ​ ​Barcelona​ ​បាន​និយាយ​ថា​ ​គាត់​មានការ​រំភើប​ក្នុង​ការ​មើលឃើញ​នូវ​អ្វី​ដែល​នឹង​កើតឡើង​នា​ពេល​អនាគត​របស់​ខ្លួន​ក្នុងនាម​ជា​គ្រូបង្វឹក​៕​

ប្រភព​៖​ ​TrollKhmer​

    Loading...

    ពេញនិយម