Connect with us

Ramos​ ​សុំ​ ​Perez​ ​ចេញទៅ​ចិន​ ​ប៉ុន្តែ​មានតែ​ហេតុផល​មួយ​ដែល​លោក​មិន​អាច​ឱ្យ​គេ​ទៅជា​ដាច់ខាត​

​អេ​ស៉្បាញ​៖​ ​លោក​ ​Florentino​ ​Perez​ ​ប្រធាន​ក្លិប​ ​Real​ ​Madrid​ ​បាន​និយាយ​ថា​ ​ប្រធាន​ក្រុម​ ​Real​ ​Madrid​ ​កីឡាករ​ ​Sergio​ ​Ramos​ ​បាន​ស្នើសុំ​ចាកចេញ​ដោយ​គ្មាន​តម្លៃ​ខ្លួន​។​

ខ្សែការពារ​កណ្តាល​អេស្ប៉ាញ​រូប​នេះ​មាន​កិច្ចសន្យា​រហូតដល់​រដូវ​ក្តៅ​ឆ្នាំ២០២១​ ​ប៉ុន្តែ​គេ​ចង់​ប្រកប​អាជីព​នៅក្នុង​ក្របខ័ណ្ឌ​ ​Chinese​ ​Super​ ​League​។​ ​ហើយ​ប្រធាន​ក្លិប​លោក​ ​Perez​ ​បាន​និយាយ​ថា​ ​Ramos​ ​និង​ភ្នាក់ងារ​របស់​គេ​បាន​ទទួលការ​ផ្តល់​ជូន​ដ៏​ល្អ​ពី​ក្លិប​មួយ​ដែល​មិន​បញ្ចេញ​ឈ្មោះ​ ​ប៉ុន្តែ​ក្លិប​មួយ​នោះ​មិន​អាច​ជះ​លុយ​ដើម្បី​ទិញ​ផ្ដាច់​កុងត្រា​របស់​កីឡាករ​បាន​។​

​ថ្លែង​ទៅកាន់​វិទ្យុ​អេស្ប៉ាញ​ ​Onda​ ​Cero​ ​លោក​ ​Perez​ ​បាន​បន្ថែម​ថា​៖​ ​«​ខ្ញុំ​បាន​ប្រាប់​លោក​ ​Ramos​ ​ថា​ ​វា​មិន​អាច​ទៅរួច​ទេ​ ​ដែល​ ​Real​ ​Madrid​ ​ព្រម​ឲ្យ​ប្រធាន​ក្រុម​របស់​គេ​ចាកចេញ​ដោយ​គ្មាន​បាន​មួយ​កាក់​មួយ​សេន​។​ ​គេ​បាន​មក​ជួប​ខ្ញុំ​នៅ​ការិយាល័យ​ ​ហើយ​គេ​បាន​ប្រាប់​ខ្ញុំ​ថា​ ​គេ​មានការ​ផ្តល់​ជូន​ដ៏​ល្អ​ពី​ប្រទេស​ចិន​ ​ប៉ុន្តែ​ច្បាប់​នៅ​ទីនោះ​មិន​អនុញ្ញាត​ឲ្យ​ពួកគេ​បង់ប្រាក់​ផ្ទេរ​ទេ​»​។​

សូម​បញ្ជាក់​ផង​ដែរ​ថា​ ​Ramos​ ​គឺជា​កីឡាករ​ដែល​លេង​បាន​យូរ​ជាងគេ​បំផុត​របស់​ ​Real​ ​ដែល​ស៊ុត​បញ្ចូល​ទី​បាន​ ​៨៤គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន​ ​៦០៦​ ​ចាប់តាំងពី​ផ្ទេរ​ពី​ ​Sevilla​ ​កាលពី​ឆ្នាំ​ ​២០០៥​៕​

ប្រភព​៖​ ​TrollKhmer​

    Loading...

    ពេញនិយម