Connect with us

ចិន​ ​ចេញ​វិធានការ​ចំពោះ​ការបកប្រែ​ជា​ភាសាអង់គ្លេស​ខុស​

​ចិន​៖​ ​ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​ជនបរទេស​ ​ដែល​មក​កម្សាន្ត​នៅ​ប្រទេស​របស់​ខ្លួន​ ​រដ្ឋាភិបាល​ចិន​ ​បាន​និង​កំពុងធ្វើការ​រុះរើ​ ​ឈ្មោះ​ស្លាកយីហោ​ ​ឬពាក្យ​លើ​ស្លាក​សញ្ញា​ផ្សេង​ៗ​ ​ដែល​ត្រូវ​បាន​បកប្រែ​ខុស​ ​ពី​ភាសា​ចិន​ ​ទៅជា​ភាសាអង់គ្លេស​។​

​ចាប់ពី​ថ្ងៃទី១​ ​ខែធ្នូ​ ​ឆ្នាំ២០១៧មក​ ​ក្រោយពី​ ​ចិន​ ​បាន​បង្កើត​ស្ដ​ង់​ដា​ថ្មី​មួយ​ ​សម្រាប់​ការបកប្រែ​ ​គេ​សង្ក​ត​ឃើញ​ស្លាក​សញ្ញា​ ​ដែល​បកប្រែ​ខុស​ជាង​ ​២លាន​ ​ត្រូវ​បាន​រុះរើ​ ​ជំនួស​វិញ​ដោយ​ពាក្យ​ដែល​ត្រឹមត្រូវ​វិញ​។​ ​

កាលពី​ខែមេសា​ ​ឆ្នាំ២០១៩​ ​ទីក្រុង​ប៉េកាំង​ ​បាន​បញ្ចេញ​វេ​ប​សាយ​ថ្មី​ ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​របស់​ខ្លួន​ ​រាយការណ៍​ពី​ស្លាក​សញ្ញា​បកប្រែ​ខុស​ ​ដែល​ពួកគេ​ប្រទះឃើញ​។​ ​ការ​ធ្វើ​ដូច្នេះ​ ​គឺ​ដើម្បី​ត្រៀមខ្លួន​ទទួលស្វាគមន៍​ភ្ញៀវ​បរទេស​ ​ក្នុង​ព្រឹត្តិ​ការណ៍​កីឡា​អូឡាំពិក​រដូវ​រងា​រ​ ​ឆ្នាំ២០២២​ ​នៅ​ទីក្រុង​ប៉េកាំង​៕​ ​

​ប្រភព​៖​ ​Shanghaiist​

​ប្រែ​សម្រួល​៖​ ​ចាន់​ ​សោភ័ណ្ឌ​លាភ​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម