Connect with us

ដឹង​អត់​ថា​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​ប្រើ​កាមេរ៉ា​អ្វី​សម្រាប់​ថតរូប​ភាព​ក្រេបទឹក​ឃ្មុំ​ស្អា​តៗ​របស់​គាត់​?​

​ភ្នំពេញ​៖​ ​បន្ទាប់ពី​បាន​បញ្ចប់​ដំណើរ​កម្សាន្ត​របស់​ខ្លួន​ជាមួយ​ស្វាមី​នៅ​ឯ​ទីក្រុង​ប៉ារីស​ ​ប្រទេស​បារាំង​មក​ ​នៅពេល​នេះ​អ្នកនាង​ឱក​ ​សុគន្ធ​កញ្ញា​ ​បាន​បន្តដំណើរ​ក្រេបទឹក​ឃ្មុំ​របស់​ខ្លួន​ដល់​ប្រទេស​ហូ​ឡង់​ហើយ​។​ ​

អ្នកនាង​ឱក​ ​សុគន្ធ​កញ្ញា​ ​ក៏បាន​សរសេរ​រៀបរាប់​ថា​ ​នេះ​គឺជា​លើកដំបូង​របស់​គាត់​ហើយដែល​គាត់​ទទួល​បានការ​ឈប់សម្រាក​ដែល​យូរ​បែបនេះ​ ​ពីព្រោះ​គាត់​ទទួល​បាន​ថ្ងៃឈប់​សម្រាក​រហូត​ទៅដល់​ ​៣​ ​សប្តាហ៍​សម្រាប់​សម្រាក​ខួរក្បាល​ ​អារម្មណ៍​ ​និង​លំហែកាយ​ជា​លក្ខណៈ​ផ្ទាល់ខ្លួន​ ​បន្ទាប់ពី​គាត់​ខិតខំ​ធ្វើការ​ជាច្រើន​ឆ្នាំ​។​ ​

គាត់​ក៏បាន​បន្ត​ទៀត​ថា​ ​មិន​ងាយ​បាន​ឈប់សម្រាក​អីចឹង​ ​គាត់​ត្រូវតែ​ដើរលេង​ឱ្យ​បាន​ឆ្ងាយ​បន្តិច​ហើយ​។​ ​បើ​មើលទៅ​កាន់​រូបភាព​ក្រេបទឹក​ឃ្មុំ​ស្អា​តៗ​របស់​គាត់​ ​ប្រិយមិត្ត​ប្រាកដជា​ឆ្ងល់​ហើយ​ថា​ ​អ្នកនាង​ឱក​ ​សុគន្ធ​កញ្ញា​ ​ប្រើ​កាមេរ៉ា​អ្វី​សម្រាប់​ថត​។​ ​

តាមពិត​អ្នកនាង​ឱក​ ​សុគន្ធ​កញ្ញា​ ​ប្រើ​កាមេរ៉ា​របស់​ទូរស័ព្ទ​ ​Huawei​ ​P30​ ​Pro​ ​សោះ​ ​បាន​ជា​រូបភាព​ក្រេបទឹក​ឃ្មុំ​របស់​គាត់​សុទ្ធតែ​ស្អា​តៗ​យ៉ាងនេះ​។​ ​ចង់​ដឹង​ថា​ ​បន្ទាប់​ពី​ប្រទេស​ហូ​ឡង់​ ​អ្នកនាង​ឱក​ ​សុគន្ធ​កញ្ញា​ ​នឹង​បន្តដំណើរ​ក្រេបទឹក​ឃ្មុំ​ទៅ​ប្រទេស​ណា​ទៀត​ ​កុំ​ភ្លេច​តាមដាន​ទាំងអស់គ្នា​៕​

​អត្ថបទ​៖​ ​ណា​រ៉ូ​ត​

Loading...

ពេញនិយម