Connect with us

Salah ចង់រកគ្រាប់បាល់ជ័យជម្នះឲ្យក្រុមខ្លួន ពេលប៉ះ Spurs នៅវគ្គផ្ដាច់ព្រ័ត្រ ថ្ងៃសៅរ៍នេះ

បរទេស៖ តារាឆ្នើមរបស់ Liverpool កីឡាករ Mohamed Salah កំពុងសុបិនចង់ស៊ុតបញ្ចូលទីគ្រាប់ជ័យជម្នះក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ខណៈដែលរូបគេព្យាយាមបំភ្លេចសុបិនអាក្រក់កាលពីរដូវកាលមុន។

Salah និងក្រុមហង្សក្រហម នឹងប្រជែងយកពានវគ្គផ្តាច់ព្រ័ត្រ Champions League ជាលើកទី២ ខណៈត្រូវតទល់ជាមួយក្រុម Tottenham នារាត្រីថ្ងៃសៅរ៍។ ក្រុមហង្សក្រហមបានចាញ់ Real Madrid ៣-១ កាលពីឆ្នាំមុន កាលណោះ Salah រងរបួសត្រូវបង្ខំប្ដូរចេញពីទីលាននៅទីក្រុង Kiev។

នៅពេលសួរថាតើរូបគាត់សុបិនចង់ក្លាយជាអ្នកស៊ុតចូលទីសម្រាប់ក្រុមហង្សក្រហមដែរ ឬទេ? Salah បានឆ្លើយតបថា៖ “មិនមែនគ្រាន់តែសុបិនទេ ខ្ញុំសង្ឃឹមថា វានឹងក្លាយជាការពិត ហើយខ្ញុំនឹងឈ្នះនៅក្នុងវគ្គផ្តាច់ព្រ័ត្រ បន្ទាប់មកឈ្នះពាន African Cup of Nations ឲ្យក្រុមជម្រើសជាតិ [លេងនៅក្នុងប្រទេសអេហ្ស៊ីបនៅខែក្រោយ] ។ ខ្ញុំពិតជារីករាយណាស់ដែលមានឱកាសលេងវគ្គផ្តាច់ព្រ័ត្រម្ដងទៀត ហើយខ្ញុំសង្ឃឹមថា នឹងអាចលេងពេញ៩០នាទីក្នុងការប្រកួតនោះ»៕

ប្រភព៖ TrollKhmer

    Loading...

    ពេញនិយម