Connect with us

ហាងកាហ្វេមួយ ច្នៃតែបន្តិចមនុស្សតម្រង់ជួរពេញ

កូរ៉េខាងត្បូង៖ ហាងកាហ្វេដែលមានឈ្មោះ Cafe Ceilo ៩៥៧ នៅកូរ៉េខាងត្បូងបានក្លាយទៅជាកន្លែងដែលធ្វើឱ្យមានមនុស្សជាច្រើនដោយសារតែជណ្តើរឆ្ពោះទៅវេហា ដែលមើលទៅដូចឡើងឋានសួគ៌អ៊ីចឹង។ យ៉ាងណាមិញវាគ្រាន់តែជាឈ្មោះបូករួមនឹងគំនិតច្នៃប្រឌិតក៏ដូចជាតិចនិកនៃការថតរូបដើម្បីមើលទៅដូចរូបភាពអ្នកកំពុងឡើងជណ្តើរទៅកាន់ឋានសួគ៌យ៉ាងដូច្នោះ។

ហេតុនេះហើយទើបធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាជនកូរ៉េឈរតម្រង់ជួរយ៉ាងវែង និង ត្រូវចាំរយៈពេលយូរដើម្បីដល់វេនខ្លួន គួរបញ្ជាក់ផងដែរថា ហាងកាហ្វេមួយនេះទើបតែបើកដំណើរការកាលពីខែមេសាគន្លងទៅប៉ុណ្ណោះព្រមទាំងបើកដំណើរការចាប់ពីម៉ោង១២ថ្ងៃត្រង់ ដល់ ៩យប់។ ចង់ដឹងថាអស្ចារ្យប៉ុណ្ណា តោះទៅមើលរូបភាពទាំងអស់គ្នា៕

កែសម្រួល៖ គង់ ចាន់ស្រីនុច

    Loading...

    ពេញនិយម