Connect with us

ក្រុមជម្រើសជាតិប៉េរូ បន្តកិច្ចសន្យាថ្មី ជាមួយគ្រូបង្វឹក Ricardo Gareca ៣ឆ្នាំទៀត

លោក Ricardo Gareca បានបន្តកិច្ចសន្យាថ្មី ៣ឆ្នាំទៀត ដើម្បីធ្វើជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិប៉េរូ គឺដឹកនាំរហូតដល់ FIFA World Cup 2022 នាប្រទេសកាតា។ បុរសជនជាតិអាហ្សង់ទីន ត្រូវបានចាត់ទុកជាវីរបុរស ក្រោយបានដឹកនាំប៉េរូឡើង World Cup នៅរុស្ស៊ី ដែលជាលើកដំបូងរបស់ពួកគេ ចាប់ពីឆ្នាំ១៩៨២មក បើទោះក្រុមបានលេងត្រឹមវគ្គចែកពូលក្តី។ លោក Gareca ថ្លែងអោយដឹងថា “លោកអរគុណដល់សហព័ន្ធបាល់ទាត់ប៉េរូ ដែលនៅតែជឿជាក់ នឹងផ្តល់ឱកាសដល់រូបលោក។ លោកប្រើឱកាសនេះ ព្យាយាមប្រឹងប្រែង ដឹកនាំក្រុមជម្រើសជាតិអោយទទួលបានសមិទ្ធផលល្អជាងពេលកន្លងមក ពិសេសលោកនឹងប្រឹងប្រែងអោយកាន់តែខ្លាំង សម្រាប់ World Cup នាពេលបន្ទាប់ទៀត។” គួរអោយដឹងថា លោក Ricardo Gareca បានចូលបង្វឹកក្រុមជម្រើសជាតិប៉េរូ កាលឆ្នាំ២០១៥ ដោយដឹកនាំបាន៤៦ប្រកួត ក្នុងនោះមាន ឈ្នះ២២ ចាញ់១២ និងស្មើ១២ ប្រកួត៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម