មណ្ឌលវេជ្ជសាស្ដ្រស្ថានទូត នៃអង្គការហូបវើលវ៉ាយ (EMC) និង ក្រុមហ៊ុន Swisstec Health បានប្រកាស ភាពជាដៃគូរវាងគ្នាជាលើកទី២
មណ្ឌលវេជ្ជសាស្ដ្រស្ថានទូត នៃអង្គការហូបវើលវ៉ាយ (EMC) និង ក្រុមហ៊ុន Swisstec Health មានសេចក្តីសោមនស្សរីករាយ និងពេញចិត្តក្រៃលែង ក្នុងការបង្ហាញពីជោគជ័យនៅដំណាក់កាលទី 1 ក្នុងការដាក់ឱ្យប្រើប្រាស់ កម្មវិធី ”Digitizing Communities for Better Health” ប្រព័ន្ធឌីជីថល សំរាប់កម្មវិធីថែទាំសុខភាពប្រជាជនកម្ពុជា របស់អង្គការហូបវើលវ៉ាយ (HOPE worldwide) ជាមួយក្រុមហ៊ុន Swisstec Health ដែលជាដៃគូរបស់យើង ។
ដំបូងឡើយ យើងបានបង្កើតអោយមានជាសេវាវិទ្យុសាស្ត្រជាប្រព័ន្ឋឌីជីថល និងបានបង្កើតមជ្ឈមណ្ឌលបកប្រែរូបភាពវេជ្ជសាស្ត្រ នៅមណ្ឌលវេជ្ជសាស្ត្រស្ថានទូត( EMC) ជាមួយនឹងការបង្កើតប្រព័ន្ធព័ត៌មានសុខាភិបាល សម្រាប់មណ្ឌលវេជ្ជសាស្ត្រ នៃអង្គការហូបវើលវ៉ាយ ទាំងមូល ដែលបច្ចុប្បន្ននេះកំពុងដំណើរការយ៉ាងរលូន។
ឥឡូវនេះដំណាក់កាលទី 2 ត្រូវបានដំណើរការទៅជាមួយនឹង ការបង្ហាញណែនាំអំពី សេវាកម្មអ្នកឯកទេសផ្ទាល់- Specialist Direct services ។ យើងសូមស្វាគមន៍ចំពោះវេជ្ជបណ្ឌិត Naveed Alam, Thoracic Surgeon ជាសហស្ថាបនិកនៃក្រុមហ៊ុន Swisstec Health និងវេជ្ជបណ្ឌិត Nick Trost អ្នកជំនាញផ្នែកវិទ្យុសាស្ត្រ ដែលមកពីប្រទេសអូស្ត្រាលី។
- ក )បន្ទប់អាន និងបកប្រែរូបភាពវេជ្ជសាស្ត្ររបស់ មណ្ឌលវេជ្ជសាស្ដ្រស្ថានទូត នៃអង្គការហូបវើលវ៉ាយ EMC: យើងជឿជាក់ថាការជួយជ្រុមជ្រែង និងការបង្ហាត់បង្រៀនរបស់វេជ្ជបណ្ឌិត Nick Trost នៃក្រុមហ៊ុន Swisstec Health និងក្រុមការងាររបស់គាត់ នឹងធ្វើឱ្យមណ្ឌលវេជ្ជសាស្រ្តស្ថានទូត នៃអង្គការហូបវើលវ៉ាយ ផ្តល់សេវាសុខភាពមួយដ៏មានប្រសិទ្ធភាពខ្ពស់ជាងមុន ហើយអត្ថប្រយោជន៍ទាំងនេះ នឹងពង្រីកផ្តល់ទៅដល់អ្នកផ្តល់សេវាថែទាំសុខភាពផ្សេងៗនៅទូទាំងប្រទេសកម្ពុជា។ លើសពីនេះទៀត វានឹងបង្កើតជាមូលដ្ឋានចំណេះដឹងនៃ ”ឧត្តមភាព” នៅក្នុងសហគមន៏ ដែលអ្នកជំនាញផ្នែកវិទ្យុសាស្ត្រ និងអ្នកជំនាញថតរូបភាពវេជ្ជសាស្ត្រផ្សេងទៀត ចង់បានយ៉ាងខ្លាំង ក្នុងការទទួលបានរូបភាពកាន់តែប្រសើរឡើង។
- ខ) ទំព័រភ្ជាប់អ្នកជំងឺជាមួយអ្នកឯកទេសផ្ទាល់ Specialist Direct patient អាចឱ្យអ្នកជំងឺរក្សាទុករូបភាព និងកំណត់ត្រាវេជ្ជសាស្រ្តរបស់គេតាមប្រព័ន្ឋអ៊ីនធឺណិត។ វាផ្តល់លទ្ធភាព និងចែករំលែកព័តមាន ជាមួយអ្នកឯកទេសខាងវេជ្ជសាស្ត្រ ឬគ្រូពេទ្យឯកទេស ដ៏ទៃទៀតនៅក្នុងស្រុក ឬ គ្រូពេទ្យឯកទេស អន្តរជាតិនៅពេលណាដែលចាំបាច់។
- គ) ទំព័រស្វែងរកយោបល់ទីពីរពីអ្នកឯកទេសផ្ទាល់ Specialist Direct Second Opinion អនុញ្ញាតឱ្យអ្នកជំងឺអាចទទួលបានការពិនិត្យបកស្រាយមួយ ដែលត្រឹមត្រូវបំផុត ពីសំណាក់អ្នកជំនាញផ្នែករូបភាពវេជ្ជសាស្ត្រ ដែលឆ្លងកាត់ការបណ្តុះបណ្តាលយ៉ាងស្ទាត់ជំនាញបំផុត។
រាល់គំនិតផ្តួចផ្តើមទាំងអស់នេះ នឹងជួយយើងឱ្យបន្តការថែទាំសុខភាពប្រកបដោយគុណភាព ជាមួយនឹងតំលៃសមរម្យតាមរយៈ អ្នកជំនាញវេជ្ជសាស្ត្រ និងបុគ្គលិក ដែលបានទទួលការបណ្តុះបណ្តាលយ៉ាងល្អិតល្អន់ ក៏ដូចជាបន្តគាំទ្រដល់បេសកកម្មរបស់មន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម ក្នុងការផ្តល់សេវាសុខភាពដល់ប្រជាជនក្រីក្រ។ យើងព្យាយាម ជារៀងរាល់ថ្ងៃ ដើម្បីផ្តល់នូវគុណតម្លៃស្នូល របស់យើងគឺការគោរព ការអាណិតអាសូរ សេចក្តីសប្បុរស និងភាពសុចរិត។
- អំពីយើង:
អង្គការហូបវើលវ៉ាយ (HOPE worldwide) ជាអង្គការក្រៅរដ្ឋាភិបាល ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រតិបត្តិការ នឹងផ្តល់សេវាថែទាំសុខភាពប្រជាជននៅកម្ពុជា តាំងពីឆ្នាំ ១៩៩៦ មកម្ល៉េះ។ ប្រតិបត្តិការទាំងនេះ រួមមាន មន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម មន្ទីរពេទ្យអនុស្សាវរីយ៍ស៊ុនយ៉ាឃីល និងមណ្ឌលវេជ្ជសាស្រ្ត នៃអង្គការហូបវើលវ៉ាយ (HOPE worldwide) ដែលមានបីសាខាក្នុងក្រុងភ្នំពេញ។ នៅឆ្នាំ ២០១៨ កន្លងទៅនេះ យើងបានផ្តល់ប្រឹក្សា នឹងព្យាបាលអ្នកជំងឺសរុបចំនួន 229, 600 នាក់។
ក្រុមហ៊ុន Swisstec Health (Swisstec Health Analytics Ltd) គឺជាក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី ដែលផ្តល់សេវា Cloud-base ដល់ប្រទេសនៅតំបន់អាស៊ី និងប្រទេសអូស្ត្រាលីហើយប្តេជ្ញាក្នុងការបង្កើត ប្រព័ន្ធឌីជីថល សំរាប់កម្មវិធីថែទាំសុខភាពឱ្យបានប្រសើរ “Digitizing Communities for Better Health” ។
Swisstec Health Analytics (STHA) កំពុងបង្កើតវេទិការមួយ ដែលមានបណ្តាញយុទ្ធសាស្រ្តយ៉ាងទូលំទូលាយ ដោយរួមបញ្ចូលដៃគូសហការជាមួយ វេជ្ជបណ្ឌិត អ្នកជំនាញវិទ្យុសាស្ត្រ និងអ្នកឯកទេសផ្សេងទៀតបូករួមបច្ចេកវិទ្យាដែលមានភ្ជាប់ជាមួយ Wilson A.I (បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត - Artificial Intelligence Technology) និងបញ្ចូលគ្នាដើម្បីបំពេញតម្រូវការសុខភាពប្រជាជនទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។
អ្នកឯកទេសផ្ទាល់- Specialist Direct ជាម៉ាកផលិតផលរបស់ STHA ដែលមានជំនាញផ្តល់ជូននូវសេវាកម្មនិងកម្មវិធីថែទាំសុខភាពដល់អ្នកជំងឺ ហើយបានប្តេជ្ញាចិត្តក្នុងការភ្ជាប់ទំនាក់ទំនងរវាងអ្នកជំងឺនៅតាមមូលដ្ឋាន ទៅកាន់អ្នកឯកទេសដ៏ទៃទៀតនៅទូទាំងពិភពលោក។
អ្នកឯកទេសផ្ទាល់- Specialist Diect ផ្តល់ជូនដល់តំបន់អាស៊ី នូវការផ្តោតទៅលើសេវាវិទ្យុសាស្រ្ត ការធ្វើរោគវិនិច្ឆ័យពីចំងាយ វិធីថែទាំសុខុមាលភាពសាធារណៈ និងការអប់រំសុខភាពដោយប្រាស្រ័យទាក់ទងតាមទូរទស្សន៍ អ៊ីនធឺណិត និងផ្តល់ជូននូវអ្នកជំនាញខាងការព្យាបាលតាមរយៈអ្នកជំនាញ និងមន្ទីរពេទ្យជាច្រើនដែលចូលរួមក្នុងកម្មវិធីនេះ៕
សំរាប់ព័ត៌មានបន្ថែមសូមទាក់ទង For more information:
- Hope worldwide Medical Centers- Phallin Kim at phallinkim@sihosp.org or 855 92 251 386
- www.hopeworldwide.org, www.sihosp.org, www.skmh.org, www.hopemedcenters.org
- Swisstec Health - Sokna Chhin +855 012 357 283 or sokna@swisstechealth.com
- www.swisstechealth.com
- www.specialist-direct .com

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍