Connect with us

ម៉ៃ​ ​សុគន្ធ​ ​ខំ​កាត់សក់​តាម​ ​Hazard​ ​សង្ឃឹមថា​ ​Chelsea​ ​នឹង​ឈ្នះ​

​ភ្នំពេញ​៖​ ​លោក​ ​ម៉ៃ​ ​សុគន្ធ​ ​ដែល​ទស្សនិកជន​ស្គាល់​គាត់​ជាតា​រា​ពូកែ​រិះគន់​នោះ​ ​កាលពី​ពេល​ថ្មី​នេះ​ៗ​បាន​ទៅ​ផ្លាស់​ប្តូរ​ម៉ូត​សក់​ដែល​មើលទៅ​ស្រដៀង​ទៅ​នឹង​លោក​ ​Eden​ ​hazard​ ​ដែល​ជា​ខ្សែបម្រើ​ប្រយុទ្ធ​របស់​ក្រុមបាល់ទាត់​ដ៏​ល្បី​របស់​ពិភពលោក​ ​Chelsea​។​ ​

ខណៈ​ដែល​ការប្រកួត​រវាង​ក្លឹប​ ​Chelsea​ ​និង​ ​Arsenal​ ​នឹង​ឈាន​ចូល​មកដល់​នៅ​រាត្រី​នេះ​ ​លោក​ម៉ៃ​ ​សុគន្ធ​ ​បាន​បង្ហាញ​ពី​ការ​គាំទ្រ​របស់​គាត់​យ៉ាង​ពេញទំហឹង​ទៅកាន់​ក្រុម​ ​Chelsea​ ​ជាពិសេស​ទៅលើ​លោក​ ​Eden​ ​hazard​ ​ដែល​ជា​និមិត្តរូប​របស់​គាត់​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​រៀងរាល់​ការប្រកួត​ដែល​លោក​ម៉ៃ​ ​សុគន្ធ​ ​បង្ហាញ​ការ​គាំទ្រ​របស់​គាត់​ ​ក្រុម​នោះ​មិនដែល​ទទួល​ជ័យជំនះ​ឡើយ​ ​ជាក់ស្តែង​ដូចជា​ក្រុម​ ​Barcelona​ ​ជាដើម​៕​

​អត្ថបទ​៖​ ​ណា​រ៉ូ​ត​

Loading...

ពេញនិយម