Connect with us

ផ្តាសាយតិចតួចមិនបាច់ប្រើថ្នាំទេ ញ៉ាំភេសជ្ជៈ ៣ មុខនេះជាវិញហើយ

ខែភ្លៀងជាខែដែលងាយកើតជំងឺផ្តាសាយ មិនថា ចាស់ ឬក៏ក្មេងនោះទេ។ ចំពោះមនុស្សពេញវ័យ ឬចាស់ៗ បើសិនជាមានអាការៈផ្តាសាយតិចតួច មិនបាច់បារម្ភពេកទេ គ្រាន់តែញ៉ាំភេសជ្ជៈទាំង ៣ មុខនេះ នោះអាការៈនឹងធូរស្បើយវិញ។

  1. ញ៉ាំទឹកក្រូចឆ្មារជាមួយទឹកឃ្មុំ៖ យកទឹកក្តៅឧណ្ហៗ ដាក់ក្នុងកែវ រួចច្របាច់ក្រូចឆ្មារ ២ ឬ ៣ ចំណិតចូលតាមចំណង់ចំណូលចិត្ត រួចដាក់ទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ។ ធ្វើបែបនេះញ៉ាំ ៣ដង/ថ្ងៃ នោះអាការៈផ្តាសាយ ហៀរសំបោរ តឹងច្រមុះ នឹងធូរស្បើយ។
  2. ញ៉ាំទឹក ឬទឹកក្ដៅឧណ្ហៗឲ្យបានច្រើន៖ ការញ៉ាំទឹកសុទ្ធ ឬទឹកក្ដៅឧណ្ហៗឲ្យបានច្រើនអាចបង្ការពីជំងឺផ្តាសាយ។ ប្រសិនជាយើងកំពុងផ្តាសាយ រាងកាយយើងខំប្រឹងប្រយុទ្ធនឹងការឆ្លងមេរោគ ទើបធ្វើឲ្យខ្សោះជាតិទឹក ដូច្នេះត្រូវញ៉ាំទឹកឲ្យបានច្រើន ពិសេសព្យាយាមញ៉ាំទឹកក្តៅគ្រប់ពេល នោះផ្តាសាយនឹងឆាប់បាត់ទៅវិញ។
  3. ញ៉ាំតែខ្ញី៖ វិធីនេះក៏ជួយបំបាត់ផ្តាសាយលឿនដែរ យើងអាចប្រើខ្ញីស្រស់ ឬខ្ញីក្រៀម មកដាំទឹកផឹក ឬឆុងទឹកក្តៅផឹកជាប្រចាំនោះ ១–២ ថ្ងៃក្រោយនឹងជាឡើងវិញហើយ។ គ្រាន់តែការប្រើខ្ញីស្រស់រាងក្រពុលពិបាកញ៉ាំបន្តិច មិនឈ្ងុយដូចខ្ញីក្រៀមនេះ៕

ប្រភព Hello Krupet

Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com