សហព័ន្ធបាល់ទាត់ប្រេស៊ីលបញ្ជាក់ថា Neymar កំពុងទទួលការព្យាបាល បន្ទាប់ពីមានអារម្មណ៍មិនស្រួលក្នុងជង្គង់
ប្រេស៊ីល៖ សហព័ន្ធបាល់ទាត់ប្រេស៊ីល (CBF) បានបញ្ជាក់ថា Neymar កំពុងទទួលការព្យាបាល បន្ទាប់ពីមានអារម្មណ៍មិនស្រួលទាក់ទងនឹងជង្គង់ខាងឆ្វេងរបស់គេ។ក្រោយសម្រាកព្យាបាលរបួសជើងអស់រយៈពេល ៣ខែកន្លងមក តារាបាល់ទាត់ប្រេស៊ីល Neymar បានចូលរួមហ្វឹកហាត់កាលពីថ្ងៃអង្គារ ត្រៀមសម្រាប់ការប្រកួត Copa America ដែលនឹងចាប់ផ្តើមនៅប៉ុន្មានសប្ដាហ៍ទៀត ប៉ុន្តែក្នុងអំឡុងពេលហ្វឹកហាត់ក៍មានបញ្ហាជង្គង់ បន្ទាប់ពីរូបគេខំប្រឹងស៊ុត។
ភ្លាមនោះខ្សែប្រយុទ្ធរបស់ PSG រូបនេះក៍បានដកខ្លួនចេញពីការហ្វឹកហាត់ ហើយ សហព័ន្ធបាល់ទាត់ប្រេស៊ីល បានឱ្យដឹងថា Neymar នឹងបន្តធ្វើការអង្កេតលើបញ្ហានេះថាតើ របួសធ្ងន់ធ្ងរ ឫយ៉ាងណា ខណៈប្រេស៊ីលគ្រោងនឹងបើកឆាកការប្រកួតពាន Copa America ទល់នឹង Bolivia នៅថ្ងៃទី១៤ ខែមិថុនា។ មុនពេលបើកយុទ្ធនាការរបស់ពួកគេនៅ Sao Paulo ក្រុមប្រេស៊ីលនឹងត្រូវជួបជាមួយកាតា នៅថ្ងៃ ៥ មិថុនា និងប្រទេសហុនឌូរ៉ាស នៅថ្ងៃ៩ មិថុនា នៅក្នុងការប្រកួតមិត្តភាពអន្តរជាតិផងដែរ៕
ប្រភព៖ TrollKhmer

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍