ប្រាសាទ ដាវីន បង្ហាញពីភាពទន់ភ្លន់តែរឹងមាំរបស់នារីខ្មែរ!
ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ តារាសម្តែង និងតារាបង្ហាញម៉ូតសម្បុរសណ្តែកបាយកញ្ញា ប្រាសាទ ដាវីន បានធ្វើឱ្យមហាជនសរសើរមិនដាច់ពីមាត់អំពីសម្រស់របស់គាត់ក្នុងឃ្លីបវីដេអូថ្មីមួយដែលរូបគាត់បានបង្ហោះ។ ក្នុងឃ្លីបវីដេអូនោះកញ្ញា ប្រាសាទ ដាវីន បានតុបតែងខ្លួនជានារីខ្មែរសម័យបុរាណ លាយលំជាមួយស្នាមញញឹម និងកាយវិការដ៏ទន់ភ្លន់ផងដែរ។ មិនតែប៉ុណ្ណោះកញ្ញា ប្រាសាទ ដាវីន ក៏បានសរសេររៀបរាប់បន្ថែមទៀតថា នារីខ្មែរគឺជានារីដែលទន់ភ្លន់តែរឹងមាំ។ យោងតាមលោក សៀន សទ្ធិគន្ធ ដែលជាអ្នកថតរូបទាំងនេះបានប្រាប់មកកាន់ MyTV PLUS ថា មូលហេតុដែលគាត់ជ្រើសរើសកញ្ញា ប្រាសាទ ដាវីន មកថតក៏ដោយសារតែ កញ្ញា ប្រាសាទ ដាវីន មានសម្បុរ និងរូបរាងសមសួនសម្រាប់តំណាងឱ្យនារីខ្មែរ។ ចង់ដឹងថាសម្រស់របស់កញ្ញា ប្រាសាទ ដាវីន ស្រស់ស្អាតយ៉ាងណា សូមអញ្ជើញទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖
អត្ថបទ៖ ណារ៉ូត
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍