Connect with us

លេបថ្នាំ​ញៀន​ជិត២៥០កញ្ចប់​ ​គ្រោង​គេច​ពី​គយ​ ​ចុងក្រោយ​ត្រូវ​ក្ស័យ​

​ជប៉ុន​៖​ ​បុរស​ជនជាតិ​ជប៉ុន​ម្នាក់​ ​ដែល​បាន​ជិះ​លើ​ជើងហោះហើរ​មួយ​ពីទី​ក្រុង​ ​Mexico​ ​City​ ​ទៅកាន់​ទីក្រុង​តូក្យូ​ ​បាន​ស្លាប់​ ​ក្រោយពី​លេបថ្នាំ​ញៀន​ចំនួន​ ​២៤៦កញ្ចប់​ ​ក្នុង​គោលបំណង​គេច​ពី​មន្ត្រី​គយ​ជប៉ុន​។​



​បុរស​ខាងលើ​ ​មាន​វ័យ​ ​៤២ឆ្នាំ​ ​បាន​ហោះ​ពី​ប្រទេស​កូឡុំប៊ី​ ​បន្ត​ប្ដូរ​ជើងហោះហើរ​នៅ​ម៉ិកស៊ិក​ ​រួច​គ្រោង​ឆ្ពោះ​ទៅ​ព្រលា​នយន្​ត​ហោះ​ ​Narita​ ​នៅ​ជប៉ុន​។​ ​អំឡុង​ពេល​ធ្វើដំណើរ​ ​បុគ្គលិក​បម្រើការ​លើ​យន្តហោះ​ ​បានឃើញ​បុរស​ខាងលើ​ ​បាន​បាត់បង់​ស្មារតី​ ​ហើយ​ស្នើ​ឱ្យ​ពី​ឡុ​ត​ ​ចុះចត​ជាបន្ទាន់​ ​នៅ​ទីក្រុង​ ​Sonara​ ​កាលពី​ថ្ងៃទី២៤​ ​ខែឧសភា​ ​ឆ្នាំ២០១៩​។​ ​បុរស​នោះ​ ​បាន​ស្លាប់​ ​ហើយ​សព​ត្រូវ​បាន​យក​ចុះពី​យន្តហោះ​ ​ដោយ​រក​ឃើញ​ថ្នាំញៀន​ ​កូកាអ៊ីន​ ​២៤៦កញ្ចប់​ ​ដោយ១កញ្ចប់​ប្រវែង​ ​២,៥សង់ទីម៉ែត្រ​។​



​គួរ​ជម្រាប​ថា​ ​កាលពី​ឆ្នាំ២០១៦​ ​បុរស​អូស្ត្រាលី​វ័យ​ ​៤៨ឆ្នាំ​ដែល​រស់នៅ​ប្រទេស​ថៃ​ម្នាក់​ ​ត្រូវ​បាន​ចាប់ខ្លួន​ ​បន្ទាប់ពី​លេបថ្នាំ​ញៀន​ ​១,១គីឡូក្រាម​ ​ចូលក្នុង​ពោះ​ ​នៅ​ព្រលា​នយន្​ត​ហោះ​នៅ​ទីក្រុង​ស៊ីដនី​៕​

ប្រភព៖ CNN
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម