សកម្មភាពហ្វឹកហាត់នគរបាលបានធ្វើឱ្យមហាជនជាច្រើនរិះគន់ (មានវីដេអូ)
ភ្នំពេញ៖ យោងតាមវីដេអូមួយដែលបានបង្ហោះនៅលើបណ្តាញសង្គមពីការហ្វឹកហាត់នគរបាលកម្ពុជាដែលត្រូវរងការលំបាកជាច្រើនទំរាំតែបញ្ចប់ការសិក្សា ជាក់ស្តែងក្នុងវីដេអូនេះស្រាប់ ។ គ្រូបង្វឹកនគរបាលម្នាក់ ដែលត្រូវគេស្គាល់ថាជាគ្រូបង្ហាត់យុទ្ធគុនខមដែលនោះបានវាយទាត់ធាក់សិក្ខាកាមម្តងម្នាក់យ៉ាងដំណំ។ តាមរយៈវីដេអូនោះបានទទួលការបញ្ចេញមតិជាច្រើនដែលមានអ្នកខ្លះគាំទ្រ និងខ្លះទៀតរិះគន់។
មតិគាំទ្រមួយបានលើកឡើងថា” វាជារឿងធម្មតាសូម្បីខ្ញុំជាយុវជនពេលហាត់ហើយក៏គ្រូខ្ញុំវ៉ៃដែរ ដើម្បីឱ្យរាងកាយរឹងមាំហើស៊ាំនឹងភាពឈឺចាប់ ដើម្បីទប់ទល់នឹងភាពជាក់ស្តែង”។ ចំណែកឯមតិមួយទៀតបានលើកឡើងថា “ខ្មែរហាត់ប៉ុណ្ណឹង នាំគ្នាជេព្រាត បើបានឃើញ វៀតណាមហាត់វិញ លើសនឹង 100ដង។ វាត្រឹមតែជា ការសាក កម្លាំង ចង់ឱ្យចេះ តស៊ូ ជាមួយសត្រូវ ឱ្យរឹងមាំ គ្រប់គ្រងនៅ ក្នុងកម្លាំង ពេលដែលជួប បញ្ហា។ ប្រឈមមុខគ្រប់ ហេតុការណ៏ ដោយអង់អាច និងក្លាហ៊ាន មិនខ្លាចរាល់ការឈឺចាប់ ទើបគេសាកកម្លាំង និង សមត្ថភាពបុគ្គល ដែលចង់ចូលបម្រើ និង ការពារជាតិ ។ មុនគេវ៉ៃគេប្រាប់ពី វិធី ទប់ កម្លាំង រួចហើយ។”
ទន្ទឹមនឹងនោះផងដែរក៏មានមតិប្រឆាំងមួយចំនួនបានធ្វើការរិះគន់ផងដែរថា “កាហ្វឹកហាត់គេមានក្បួនគេមិនមែនឡប់ចឹងទេ” និង មតិមួយទៀត “ការហ្វឹកហាត់ទាហានមិនមែនតែប្រើហិង្សាទើបគេហៅថាយកឈ្នះនោះទេ។ គឺការហ្វឹកហាត់ដោយជំនាញល្អៗវិធីសាស្រ្តការពារខ្លួនគ្រប់បែបយ៉ាង វិធីសាស្ត្រល្អៗនោះហើយគឺការយកឈ្នះពីសត្រូវមិនមែនវ៉ៃដំចង់គាំងបេះដូងយ៉ាងនេះទេទំរាំតែបានទៅវ៉ៃជាមួយខ្មាំងទាហានឯងហ្នឹងព្រោះការវ៉ៃដំបើអញ្ចឹងតើគាត់មានកម្លាំងអីទៅប្រយុទ្ធនឹងសត្រូវនោះបើយើងវិភាគឱ្យច្បាស់លាស់ទៅការហ្វឹកហាត់បែបនេះគួរតែឈប់ទៅ។”
ទាំងអស់នេះគឺសុទ្ធតែជាមតិដែលអ្នកលេងហ្វេសបុកបានប្រតិកម្ម។ ក្រោយមានការប្រតិកម្មគណនេយ្យហ្វេសបុកដែលមានឈ្មោះ Nakrak Urungkak ដែលជាអ្នកវាយកូនទាហានទាំងនោះបានបញ្ចេញសារមួយថា “ក្រោយពីការហាត់ពង្រឹងជំហរក្បាច់គុនឱ្យរឹងមាំរបស់នគរបាលព្រំដែនព្រះវិហារ បងប្អូនកងកំលាំងមានការតស៊ូ មានស្មារតី រីករាយសប្បាយនិងយល់ពីការវាយលុកពីសំណាក់សត្រូវបានខ្លះ រូបភាពដែលខ្ញុំបានវាយទៅលើពួកគាត់មិនមែនវាយចំណុចស្លាប់ទេ ហើយមិនមែនដាក់ទារុណកម្មទេ សូមកុំយល់ច្រលំ៕
អត្ថបទ៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍