Connect with us

គ្រូបង្វឹក Chelsea ដើរចេញពីទីលានហ្វឹកហាត់ មុនប្រកួតផ្តាច់ព្រ័ត្រ Europa League

អាហ្សេបៃហ្សង់៖ លោក Maurizio Sarri អ្នកចាត់ការទូទៅ ក្លិបបាល់ទាត់ Chelsea បានដើរចេញពីទីលានហ្វឹកហាត់ បន្ទាប់ពីលោកបានបោះមួកដែលខ្លួនកំពុងពាក់ទៅលើវាលស្មៅ រួចទាត់ចោល ដើម្បីបង្ហាញពីកំហិង។ ហេតុការណ៍នេះ បានកើតឡើង មុនការប្រកួតវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ UEFA Europa League រវាងក្រុម Chelsea ទល់នឹង Arsenal ។

សេចក្ដីរាយការណ៍ បានឱ្យដឹងថា លោក Sarri បានខឹងខ្សែការពារ Daivid Luis និងខ្សែប្រយុទ្ធ Gonzalo Giguain ដែលកីឡាករទាំងពីរ បានឈ្លោះប្រកែកគ្នាអំឡុងពេលហ្វឹកហាត់។ អ្នកនាំពាក្យ Chelsea បានអះអាងថា លោក Sarri មិនសប្បាយចិត្តចំពោះវត្តមានអ្នកកាសែត ដែលចូលទៅថត និងរាយការណ៍ព័ត៌មាន ក្នុងពេលក្រុមរបស់លោក កំពុងហ្វឹកហាត់ នៅកីឡដ្ឋាន Olympic នៅទីក្រុង Baku ប្រទេសអាហ្សេបៃហ្សង់ ដែលនឹងរៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League ។

សូមជម្រាបថា Chelsea នឹងជួប Arsenal ក្នុងការប្រកួតកាត់សេចក្ដីថាតើ ក្រុមណានឹងក្លាយជាជើងឯកពានរង្វាន់ខាងលើ នាវេលាម៉ោង ២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩៕

 

ប្រភព៖ Channel News Asia
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម