Connect with us

ជនជាតិ​ចិន​ដែល​យក​លុយ​ជិត១លាន​ដុល្លារ​ដាក់​ជាប់​ខ្លួន​ ​ធ្លាប់​មក​កម្ពុជា​ ​២លើក​មក​ហើយ​

​រាជធានី​ភ្នំពេញ​៖​ ​នៅ​វេលា​ម៉ោង​ ​១៥​:​១០​ ​នាទី​រសៀល​ ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ​បាន​ផ្អាក​ដំណើរ​ជនជាតិ​ចិន​ចំនួន​ ​១នាក់​ ​ឈ្មោះ​ ​LIAO​ ​JINGQING​ ​កាន់​លិខិត​ ​ឆ្លងដែន​លេខEG0115690​ ​ពាក់ព័ន្ធ​ករណី​នាំ​ប្រាក់​ចំនួន​ ​៨៥៥០០០​ ​ដុល្លារ​អាមេរិក​ ​ពីទី​ក្រុង​ហុងកុង​ ​ចូល​មក​ប្រទេស​កម្ពុជា​។​

​យោង​តាម​អង្គភាព​សារព័ត៌មាន​ ​CNC​ ​បាន​រាយការណ៍​ថា​ ​តាម​ការសាកសួរ​បឋម​ ​ជនសង្ស័យ​បាន​ចូល​មក​កម្ពុជា​ ​ចំនួន​ ​២លើក​ ​ក្នុង​នោះ​ ​លើកទីមួយ​ ​កាលពី​ថ្ងៃទី២៦​ ​ខែឧសភា​ ​ឆ្នាំ២០១៩​ ​និង​លើក​ចុងក្រោយ​ ​នៅ​ថ្ងៃទី២៩​ ​ខែឧសភា​ ​ឆ្នាំ២០១៩​។​ ​ជនសង្ស័យ​ ​ដែល​ជា​បុគ្គ​លិ​ក​ផ្នែក​ដេ​គ័រ​សណ្ឋាគារ​ ​បាន​ប្រាប់​ថា​ ​គោលបំណង​នៃ​ការ​នាំ​ប្រាក់​មក​កម្ពុជា​ ​គឺ​ដើម្បី​វិនិយោគ​លើ​ផ្នែក​ដេ​គ័រ​ ​ជាមួយ​ប្អូន​ជីដូនមួយ​ ​ឈ្មោះ​ ​LIAO​ ​YUPENG​ ​ប៉ុន្តែ​មិន​ស្គាល់ឈ្មោះ​ក្រុមហ៊ុន​ទេ​។​ ​ចំពោះ​ ​ប្រាក់​ខាងលើ​ ​គេ​បាន​បើក​ពី​ធនាគារ​ឈ្មោះ​ ​ឡុង​ ​យៀក​ ​ក្នុង​ទីក្រុង​ហុងកុង​ ​។​

ប្រភព​សារព័ត៌មាន​បាន​បន្ត​ថា​ ​បច្ចុប្បន្ន​ជនសង្ស័យ​ ​ត្រូវ​បាន​ឃាត់ខ្លួន​ ​ដើម្បី​សាកសួរ​ ​និង​អនុវត្ត​តាម​នីតិវិធី​ច្បាប់​។​ ​ចំណែក​ ​វត្ថុ​តាង​ ​រួមមាន​ ​លិខិតឆ្លងដែន​ចិន​ ​១ក្បាល​ ​ប្រាក់​ ​៨៥៥០០០​ ​ដុល្លារ​អាមេរិក​ ​ទូរសព្ទ​ដៃ​ ​១គ្រឿង​ ​និង​កាបូប​ធំ​ចំនួន​ ​២​ ​ត្រូវ​បាន​រក្សាទុក​នៅ​ ​ន៧​ ​ដោយ​បិ​ត​ស៊ី​ល​ ​ចុះហត្ថលេខា​ ​ពី​សមាសភាព​ចម្រុះ​ ​និង​ដាក់​កម្លាំង​ការពារ​ ​២៤ម៉ោង​៕​

​អត្ថបទ​៖​ ​ចាន់​ ​សោភ័ណ្ឌ​លាភ​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម